កូវីដ-១៩
រដ្ឋបាលខេត្តរតនគិរី បង្ហាញអត្តសញ្ញាណអ្នកឆ្លងមេរោគបំប្លែងថ្មី(Delta)ចំនួន៩ករណីនៅក្នុងខេត្តរតនគិរី
រតនគិរី ៖ រដ្ឋបាលខេត្តរតនគិរី ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញមេរោគបំប្លែងថ្មី(Delta)ចំនួន ៩ករណីកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តចេញនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ។

ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានយកវត្ថុវិភាគអ្នកវិជ្ជមានជំងឺកូវីដ១៩ ដើម្បីធ្វើវត្ថុវិភាគ(PCR Test)នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាចំនួន ១២នាក់ជាលទ្ធផលបានរកឃើញមេរោគបម្លែងខ្លួនប្រភេទ(Delta)ចំនួន ៩ករណី។

តាមរបាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានឲ្យដឹងថា អ្នកទាំងនោះជាពលរដ្ឋធ្វើដំណើរមកពីស្រុកសូត្រនិគម ខេត្តសៀមរាប ដើម្បីបម្រើការងារនៅក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តរតនគិរី កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដោយបានធ្វើចត្តាឡីស័ក និងបន្ទាប់មកក្រុមការងារសុខាភិបាលបានធ្វើវត្ថុវិភាគ(Rapid Test)រកឃើញវិជ្ជាមាន កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ និងបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យត្រពាំងក្រហម ស្រុកកូនមុំ។

បច្ចុប្បន្នអាជ្ញាធរបានយកអ្នកវិជ្ជាមានមេរោគបំប្លែងថ្មី(Delta)ទាំង៩នាក់ ដាក់ព្យាបាលដាច់ដោយឡែកពីអ្នកវិជ្ជាមានដទៃទៀត និងស្រាវជ្រាវរកពាក់ព័ន្ធដើម្បីធ្វើតេស្តរកមេរោគកាច់ផ្តាច់ការចម្លងចូលក្នុងសហគមន៍៕
ដោយ ៖ វុទ្ធឦសាន



-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


