ព័ត៌មានអន្ដរជាតិ
Jom Phalang ប្រមូលអស់ពីខ្លួនសង Nawat ក្រោយមេ MGI សួរច្រំដែររឿងលុយមូលនិធិ
បុគ្គល Kan Jom Phalang នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ បានបង្ហោះនៅលើទំព័រហ្វេសប៊ុកថា ពេលនេះលោកប្រមូលថវិកាផ្ទាល់ខ្លួនដែលនៅសល់ចំនួន ៥០,០០០ បាត សងទៅលោក Nawat Itsarakraisil ក្រោយមេ Miss Grand International (MGI) សួរដេញដោលដដែលៗច្រើនពេក ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានអំពីកង្វះតម្លាភាពរបស់មូលនិធិ។

តាមការផ្សាយពី thethaiger បុគ្គល Jom Phalang បានអះអាងថា «ឥឡូវនេះខ្ញុំបានផ្ទេរថវិកាផ្ទាល់ខ្លួនចំនួន ៥០,០០០ បាតទៅឲ្យលោក Nawat ដែលកន្លងមក បានស្នើសុំការបរិច្ចាគសម្រាប់មូលនិធិសង្គ្រោះព្រំដែន។ ខ្ញុំបានផ្ទេរថវិកាត្រឡប់ទៅគណនីដែលលោកបានបើកដើម្បីបរិច្ចាគទៅឲ្យយោធាវិញ អស់គ្មានសល់ហើយ»។
ថ្វីដ្បិតតែយ៉ាងនេះក្ដី នាពេលកន្លងមក មេ MGI ក៏បានបង្ហោះសារស្រដៀងគ្នានេះនៅលើហ្វេសប៊ុកផងដែរថា ខ្លួនមិនចង់បានថវិកាផ្ទាល់ខ្លួនរបស់ Jom Phalang ទេ ដោយចង់បានប្រាក់នោះមកវិញពីមូលនិធិមួយគត់។ ក្នុងនោះផងដែរ លោកបានបន្ថែមនៅក្នុងមតិយោបល់មួយថា «ដើម្បីរំដោះខ្ញុំពីការជាប់ពាក់ព័ន្ធ ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា ខ្ញុំមិនទទួលយកថវិកាផ្ទាល់ខ្លួនទេ។ វាផ្ទុយនឹងច្បាប់របស់ក្រុមហ៊ុនសាធារណៈ ខ្ញុំមានសិទ្ធិប្រគល់របស់របរដោយស្មោះត្រង់ អ្នកណាដែលឲ្យវាមកខ្ញុំ ខ្ញុំនឹងប្រគល់វាមកវិញ។ ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា ប្រាក់នោះត្រូវតែប្រគល់មកវិញតាមមូលនិធិតែប៉ុណ្ណោះ»។
ការសងប្រាក់វិញនេះធ្វើឡើង បន្ទាប់ពីសន្និសីទសារព័ត៌មានដើម្បីបំភ្លឺអំពីបញ្ហានៃការបរិច្ចាគដល់មូលនិធិរបស់ Jom Phalang កាលពីថ្ងៃទី ២៤ ខែតុលា។ ក្ក្នុងនាមជាអ្នកបរិច្ចាគ លោក Nawat បានចូលរួមក្នុងការសួរអំពីកង្វះតម្លាភាពរបស់មូលនិធិនិងភាពស្មោះត្រង់នៃការប្រើប្រាស់លុយទាំងនោះដោយរបៀបណា។
មិនតែប៉ុណ្ណោះ លោកបានចោទសួរថា ហេតុអ្វីលោកស្រី Kanchana Sathaworn ដែលជាប្រធាន និងជាអ្នកចុះហត្ថលេខាដែលមានសិទ្ធិ មិនដែលបង្ហាញខ្លួននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដែលនាំឲ្យសាធារណជនយល់ច្រឡំថា Jom Phalang (ដែលគ្រាន់តែជាទីប្រឹក្សា) គឺជាម្ចាស់មូលនិធិទៅវិញ។ លោក Nawat បាននិយាយថា សកម្មភាពនេះស្មើនឹងការប្រើប្រាស់ Kan Jom Phalang ជាអ្នកនាំមុខ និងធ្វើរឿងមិនល្អណាមួយនៅជួរដ្ធាភិបាលថៃ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
នៅថៃកំពុងផ្ទុះព័ត៌មាន Lisa បរិច្ចាគលុយដល់មូលនិធិ Jom Phalang ភ្ជាប់គេហទំព័រអាសអាភាស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


