ជីវិតកម្សាន្ដ
ធ្លាយមកថា តួត្រចៀកកាំ កើតមហារីកដំណាក់កាលចុងក្រោយ
នៅថ្ងៃទី១១ ខែវិច្ឆិកា កាសែត Sohu បានរាយការណ៍នៅព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលកំពុងត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមថា Zhao Wei មានជំងឺមហារីកក្រពះដំណាក់កាលចុងក្រោយ។
យោងតាមប្រភពព័ត៌មាន សុខភាពរបស់តារាសម្តែងរូបនេះបានធ្លាក់ចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះ។ នាងកំពុងស្ថិតក្នុងគ្រោះថ្នាក់ដល់អាយុជីវិតរនៅក្នុងមន្ទីរពេទ្យ។ អ្វីដែលកាន់តែធ្វើឲ្យទស្សនិកជនមានការខកចិត្ត នៅពេលដែលមានពាក្យចចាមអារ៉ាមថា តារាស្រីបានទទួលមរណភាពហើយ។ ចាប់តាំងពីឆ្នាំ២០២១ Zhao Wei ត្រូវបានគេសង្ស័យថាមានបញ្ហាសុខភាព នៅពេលដែលដុំពកមិនធម្មតាមួយបានលេចឡើងនៅលើដៃរបស់នាង។

នៅចំពោះមុខពាក្យចចាមអារ៉ាមអវិជ្ជមានអំពីជីវិតរបស់នាងដែលបានចរាចរនៅលើបណ្តាញសង្គម Zhao Wei បានធ្វើចលនាគួរឲ្យកត់សម្គាល់មួយ។ នាងបានបង្ហោះរូបភាពរបស់នាងកំពុងធ្វើដំណើរ ដោយហេតុនេះបដិសេធពាក្យចចាមអារ៉ាមថានាងមានជំងឺធ្ងន់ធ្ងរ ហើយបានទទួលមរណភាព។ នៅក្នុងរូបថតចុងក្រោយបំផុត តួចិនបានឡើងទម្ងន់គួរឱ្យកត់សម្គាល់ជាមួយនឹងរូបរាង និងមុខពេញជាងមុន។ នាងក៏មានអារម្មណ៍សប្បាយរីករាយផងដែរ ដោយរីករាយនឹងជីវិតដោយគ្មានពន្លឺ។
ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយចិនក៏បានបដិសេធព័ត៌មាននៃការស្លាប់របស់តួត្រចៀកកាំផងដែរ។ យោងតាម Sohu ថ្មីៗនេះ ពិតជាមានសិល្បករស្រីម្នាក់ឈ្មោះ Zhao Wei ដែលបានទទួលមរណភាពមែន ប៉ុន្តែវាមិនមែនជានាងទេ គ្រាន់តែអ្នកដឹកនាំរឿងស្រីដែលមានឈ្មោះដូចគ្នានោះទេ។
Zhao Wei ត្រូវបានហាមឃាត់និងដកចេញពីអ៊ីនធឺណិតចិនក្នុងឆ្នាំ ២០២១។ រហូតមកដល់បច្ចុប្បន្ន គ្មាននរណាម្នាក់ដឹងថា ហេតុអ្វីបានជាតារាស្រីត្រូវបានហាមឃាត់នោះទេ។ នៅចុងឆ្នាំ ២០២៤ នាងបានប្រកាសលែងលះជាមួយអ្នកជំនួញ Huang You Long។ នាងបានប្រកាសយ៉ាងម៉ឺងម៉ាត់ថានាងមិនមានអ្វីពាក់ព័ន្ធនឹងអតីតស្វាមីទេ ហើយសង្ឃឹមថាមនុស្សគ្រប់គ្នានឹងចៀសវាងការអូសទាញនាងឲ្យធ្លាក់ចូលទៅក្នុងបំណុលរាប់ពាន់លានដុល្លារ និងព័ត៌មានអវិជ្ជមានទាក់ទងនឹង Huang You Long។ ទោះបីជាដំណើរការលែងលះត្រូវបានបញ្ចប់ក៏ដោយ Zhao Wei នៅតែទទួលខុសត្រូវផ្នែកច្បាប់ចំពោះករណីដែលបណ្តាលឲ្យទីផ្សារភាគហ៊ុនធ្លាក់ចុះជាមួយ Huang Youlong ដែលបានបំផ្លិចបំផ្លាញវិនិយោគិនក្នុងឆ្នាំ ២០១៧។
យោងតាម Sina Zhao Wei មានទ្រព្យសម្បត្តិសុទ្ធចំនួន ៥២០លានយ័ន។ ទោះជាយ៉ាងណាក៏ដោយ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់នាងរាប់ពាន់លានត្រូវបានរលាយបាត់ទាំងស្រុង។ បន្ទាប់ពីត្រូវបានកាត់ទោសពីបទក្លែងបន្លំវិនិយោគ នាងបានប្រឈមមុខនឹងបណ្តឹងចំនួន ៥០០ ទាំងធំទាំងតូច ហើយត្រូវបង់ប្រាក់សំណងរហូតដល់ ១៣ លានដុល្លារអាមេរិក ។ បន្ទាប់ពីនោះ នាងបានបន្តផ្តល់សំណងយ៉ាងច្រើនដល់អ្នកផលិត និងម៉ាកយីហោ ពីព្រោះនាងត្រូវបានហាមឃាត់។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះក៏ត្រូវផ្ទេរប្រាក់ជាង ៥០ លានដុល្លារអាមេរិកទៅឲ្យកូនប្រុសចុងរបស់ស្វាមីនាង ស្របតាមកិច្ចព្រមព្រៀងលែងលះជាមួយអ្នកជំនួញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
Zhao Lusi ចាកចេញពីភ្នាក់ងារចាស់ ក្រោមហេតុផល «ដោះដូរសេរីភាព»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


