Connect with us

ជីវិតកម្សាន្ដ

G-Devith ផ្តាំអ្នកចោទភរិយាខ្លួនយកវប្បធម៌ធ្វើអាជីវកម្ម កុំអត្មានិយមហើយគិតប្រយោជន៍រួម ខណៈមហាជនក៏កំពុងវែកមុខអ្នកប្តឹង

បានផុស

នៅ

ដំណើរលើវិថីសិល្បៈដែលប្រឹងតម្កល់តម្លៃវប្បធម៌ជាតិ ហាក់មិនងាយស្រួលសោះឡើយ សម្រាប់គូស្នេហ៍តារាចម្រៀង ទេព បូព្រឹក្ស និង G-Devith។ ជាក់ស្តែង ក្រោយ ទេព បូព្រឹក្ស ពាំនាំសិល្បៈបុរាណបង្ហាញលើឆាកប្រគំតន្ត្រីសម័យ ក្នុងកម្មវិធីផ្សព្វផ្សាយផលិតផលក្រុមហ៊ុនភេសជ្ជៈល្បីឈ្មោះមួយកាលពីចុងសប្តាហ៍កន្លងទៅនេះ ស្រាប់តែមានអ្នកប្តឹងចោទអ្នកនាងថា យកវប្បធម៌ធ្វើអាជីវកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរាត្រីឆ្លងចូលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦នេះ លោក ងួន ចាន់ដេវីត បានទម្លាយរឿងរ៉ាវដ៏ហួសចិត្តមួយ ទាក់ទដងនឹងបណ្តឹងចំពោះភរិយារបស់លោក ដោយចោទថា បានយកវប្បធម៌ធ្វើអាជីវកម្ម។

តាមរយៈសារដ៏វែងអន្លាយ G-Devith បានរៀបរាប់ពីទង្វើជាន់ពន្លិចជាថ្មីម្តងទៀតលើភរិយាលោក ក៏ដូចជារូបលោកក្នុងនាមជាអ្នកនិពន្ធទំនុកចម្រៀង និងដឹកនាំសកម្មភាពសម្តែង ខណៈបើទោះបីជារឿងនេះ ពុំមែនទើបតែកើតមានលើអ្នកទាំងពីរ តែបណ្តឹងដែលចោទថា “យកវប្បធម៌ធ្វើអាជីវកម្ម” គឺហាក់ធ្ងន់ធ្ងរបំផុតសម្រាប់លោក ព្រមនិងភរិយា។

លោកថា “មានទុក្ខរួមទុក្ខ បានសុខចាក់រុកជាន់ពន្លិច ទេព បូព្រឹក្ស វប្បធម៌ទូលជាប់ក្បាល សូមមេត្តាកុំជាន់ក្បាលមើលស្រាលបេះដូងដ៏បរិសុទ្ធយើងខ្ញុំ កុំឱ្យយើងខ្ញុំឈឺចាប់ កុំសម្លាប់ភក្តីភាពដ៏ស្មោះស្មក្ររបស់យើងខ្ញុំចំពោះការចង់ទ្រទ្រង់ឱបក្រសោបដោយមនោសញ្ចេតនាស្នេហាដួងព្រលឹងជាតិ”។

G-Devith សង្កត់ធ្ងន់ថា ខ្លួនមិនរកសុីនឹងវប្បធម៌ទេ គឺមានតែការចែករំលែក ឱបក្រសោបលើកទូលដោយសម្ថភាព និង លទ្ធភាពជាក់ស្តែង ដែលជាឱកាសអាចបង្ហាញ និងរក្សាបាន។ ឯទាក់ទងនឹងការចោទប្រកាន់វិញ គឺលោកទុកភារៈនោះជូនដល់អ្នកដែលរួមគ្នាអុចអាលឆ្កឹះឆ្គាលចង់បំផ្លាញ តែក៏សំណូមពរផងដែរ ឱ្យបន្តធ្វើភារៈកិច្ចណាដែលប្រសើរជាងនេះ។

លោកគូសបញ្ជាក់ទៀតថា ចម្រៀងបទ ‘ វិរៈនារី និង ទេវរាជ ‘ មិនមែនទើបតែកើតការសម្តែងពីម្សិលមិញទេ គឺសម្តែងចូលជាកាន់ឆ្នាំហើយ ទាំងនូវក្នុងឆាកជាតិ និងអន្តរជាតិ ខណៈក្បួនខ្នាតត្រូវបានឆ្លង និងពិនិត្យយ៉ាងដិតដល់ទាំងការផលិត MV និងការសម្តែងលើឆាក ទាំងមាន Sponsor និង អត់Sponsor។

ទង្វើចោទប្រកាន់លាបពណ៌នេះ លោក G-Devith ចាត់ទុកថា ជាការច្រណែនមិនពេញចិត្ត។ លោកផ្តាំទៅបុគ្គលរូបនោះថា “ជាន់ចុះ តែសូមកុំឱ្យព្រោះតែលុយធ្វើឱ្យខ្វាក់ កុំព្រោះតែលុយធ្វើឱ្យបាត់បង់ផលប្រយោជន៍ធំ និងផលប្រយោជន៍រួម សូមកុំព្រោះតែមិនបានផលលាភចូលហោប៉ៅខ្លួនទើបបណ្តាលចិត្តអោយខំចាក់រុកឆ្កឹះឆ្គាលបំផ្លាញកាត់ផ្លូវនូវដំណើរមួយនេះ”។

យ៉ាងណាមិញ រឿងរ៉ាវនេះ មហាជនជាច្រើនបានវែកញែកដេញដោល និងដាក់ការសង្ស័យជាចម្បងលើនាដការីរបាំមួយរូប ដែលធ្លាប់មានបញ្ញាប៉ុន្មានលើកមកហើយ នឹងតារាចម្រៀងល្បីឈ្មោះទាំង២ដួង តាមរយៈការហែកហួរក្តីមិនពេញចិត្តនឹងការសម្តែងឱ្យ ក៏ដូចជាតែងបញ្ចេញប្រតិកម្ម និងរិះគន់សឹងរាល់សកម្មភាពធំៗរបស់អ្នកនាង ទេព បូព្រឹក្ស និងលោក G-Devith។ ខណៈទាំងអត្តសញ្ញាណ និងរាល់សារដែលនាដការីរូបនោះធ្លាប់បានតិះដៀល និងរិះគន់ទាំងប៉ុន្មាន ក៏ត្រូវបានយកមកចែករំលែកពេញប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

ជាមួយគ្នានេះ មិនថាសាធារណជន អ្នកសិល្បៈសម័យ-បុរាណ សុទ្ធតែចេញមកការពារអ្នកនាង ទេព បូព្រឹក្ស ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់តារាចម្រៀងរូបនេះកន្លងមក ក្នុងការរួមចំណែកលើកស្ទួយ និងលះបង់ទាំងពេលវេលា ថវិកា ដើម្បីពាំនាំវប្បធម៌ជាតិ ផ្សព្វផ្សាយលើឆាកអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម