ជីវិតកម្សាន្ដ
សម្ពាធការរិះគន់ធ្វើឱ្យ ទេព បូព្រឹក្ស ទប់ទឹកភ្នែកមិនបាន ពេលសម្តែងលើឆាកប្រគំតន្ត្រី
ក្រោយរងការទង្វើជាន់ពន្លិចជាថ្មី លើការសម្តែងលើឆាកប្រគំតន្ត្រីមួយ កាលសប្តាហ៍កន្លងទៅថ្មីៗនេះ អ្នកនាង ទេព បូព្រឹក្ស កំឡុងឡើងច្រៀងលើឆាកប្រគំតន្ត្រីកម្មវិធីភេសជ្ជៈមួយ ទប់ទឹកភ្នែកលែងបាន ដាច់ចិត្តលើកឡើងបញ្ហានៃបញ្ហាជាន់ពន្លិចជាហូរហែរកន្លងមកលើខ្លួន និងស្វាមី ដែលតែងធ្វើគ្រប់បែបយ៉ាងដើម្បីលើកតម្កើងតម្លៃវប្បធម៌ជាតិ។
ក្រោយចប់ការសម្តែងលើឆាកតន្ត្រី តារាចម្រៀងរូបនេះ ដាច់ចិត្តលើកឡើងអំពីបញ្ហានៃការជាន់ពន្លិច និងរិះគន់មិនចេះចប់មិនចេះហើយចំពោះខ្លួន និងស្វាមីក្នុងរយៈពេលកន្លងមក ខណៈខិតខំធ្វើគ្រប់បែបយ៉ាង គ្រាន់តែដើម្បីចូលរួមលើកតម្កើង និងផ្សព្វផ្សាយតម្លៃវប្បធម៌ជាតិខ្មែរ តាមរយៈស្នាដៃសិល្បៈប៉ុណ្ណោះ។
ពាក្យពេចន៍ដែលអ្នកនាងបានលើកឡើងនៅលើឆាកនោះ ត្រូវបានមើលឃើញថា បង្កប់ទៅដោយក្តីឈឺចាប់ និងអារម្មណ៍សម្ពាធ ខណៈអ្នកនាងបានបញ្ជាក់ថា ខ្លួនមិនធ្លាប់គិតថានឹងត្រូវប្រឈមមុខនឹងការរិះគន់ ឬការជាន់ពន្លិចខ្លាំងបែបនេះឡើយ ទោះបីជាគោលបំណងនៃការងារសិល្បៈរបស់ខ្លួន គឺចង់ចូលរួមលើកកម្ពស់ និងថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិក៏ដោយ។
បើទោះបីជាតែងរងការរិះគន់ជាន់ពន្លិចពីជនអគតិមួយចំនួនតូចជាហូរហែរ តែគូស្នេហ៍តារាចម្រៀងដ៏ល្បីឈ្មោះ G-Devith និង ទេព បូព្រឹក្ស តែងចូលរួមលើកស្ទួយវប្បធម៌ខ្មែរជាបន្តបន្ទាប់ មិនថាតាមរយៈបទចម្រៀងឆ្លុះបញ្ចាំងពីវប្បធម៌ អរិយធម៌កម្ពុជា, ការសម្តែងជាមួយឈុតច្នៃដំឡើងយ៉ាងប្រណិត បង្ហាញអត្តសញ្ញាណជាតិ ឬការរៀបចំព្រឹត្តិការណ៍តន្ត្រីសហសម័យនោះឡើយ។
ខណៈខែក្រោយនេះ អ្នកទាំងពីរនឹងតំណាងឱ្យសិល្បករកម្ពុជាក្នុងន័យចូលរួមលើកស្ទួយវប្បធម៌ខ្មែរ ចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំ ROUND Festival 2026 ដែលរៀបចំធ្វើនៅប្រទេសហ្វីលីពីន ដោយនឹងប្រព្រឹត្តិទៅនាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
តួយ៉ាង នេះត្រឹមជាការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរប៉ុណ្ណោះទេ តែជាបេសកកម្មមួយក្នុងការនាំយកអត្តសញ្ញាណខ្មែរបង្ហាញលើឆាកអន្តរជាតិឱ្យកាន់តែទូលំទូលាយ ចំពោះមុខទស្សនិកជនលើសពី ២៥ ០០០នាក់ ក្នុងឆាកព្រឹត្តិការណ៍ដ៏ធំមួយ ដែលគ្រោងរៀបចំធ្វើនៅទីក្រុង Manila ប្រទេស Philippines ។
ការត្រៀមខ្លួននាំយកសិល្បៈវប្បធម៌ខ្មែរទៅសម្ដែងនៅប្រទេសហ្វីលីពីននេះ ក៏មានការឱ្យដឹងដែរថា អ្នកនាង ទេព បូព្រឹក្សនិងលោក ជី ដេវីត បានចំណាយថវិការផ្ទាល់ខ្លួនរហូតខ្ទង់ ២ម៉ឺនដុល្លារ ដើម្បីចេញទៅសម្តែងក្នុងកម្មវិធីដ៏ធំ និងអស្ចារ្យនោះ។
ប្រភពខាងលើគូសបញ្ជាក់ដែរថា “លុយគឺអាចជួយឱ្យការងារដំណើរការទៅមុខបាន ប៉ុន្តែវាមិនអាចទិញចក្ខុវិស័យក្នុងការច្នៃប្រឌិតបានទេ។ ការរៀបចំសម្រាប់ឆាកអន្តរជាតិត្រូវការគំនិតល្អប្រព័ន្ធការងារខ្ពស់និងភាពជាអ្នកដឹកនាំ។ បើមិនមានទឹកចិត្តពេលវេលា និងស្មារតីទទួលខុសត្រូវ អ្វីៗទាំងនេះមិនអាចកើតឡើងបានទេ។ ការលះបង់បែបនេះគួរតែត្រូវបានគេមើលឃើញលើកទឹកចិត្ត និងគោរពព្រោះមិនមែនគ្រប់គ្នាអាចដាក់អ្វីៗទាំងអស់ ដើម្បីឱ្យវប្បធម៌ខ្មែរ ឡើងឆាកអន្តរជាតិបានឡើយ”។
ចំណែកលោក ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស បានឱ្យដឹងដែរថាលោកនឹងត្រៀមនាំយកការសម្ដែងទស្សនីយភាពបង្ហាញពីវប្បធម៌ខ្មែរក្នុងបទចម្រៀង «Goblin» លាយបញ្ចូលទម្រង់សិល្បៈ ទេពអប្សរាល្ខោនខោល និងល្បុក្កតោលើឆាកអន្តរជាតិដ៏ធំ ROUND Festival 2026 នេះ។

ការបង្ហាញអារម្មណ៍លើឆាករបស់តារាចម្រៀងរូបនេះ បានធ្វើឱ្យទស្សនិកជនជាច្រើនមានអារម្មណ៍អាណិត និងយល់ចិត្ត ខណៈមួយចំនួនបានបង្ហាញការគាំទ្រ និងផ្តល់កម្លាំងចិត្ត ដោយលើកឡើងថា សិល្បករជាច្រើនតែងតែប្រឈមមុខនឹងសម្ពាធពីការរិះគន់នៅលើបណ្តាញសង្គម ទោះបីជាពួកគេកំពុងព្យាយាមបង្កើតស្នាដៃ និងចូលរួមផ្សព្វផ្សាយតម្លៃវប្បធម៌ជាតិទៅកាន់សាធារណជនក៏ដោយ៕ ដោយ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


