ជីវិតកម្សាន្ដ
ភរិយា អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ធ្លាក់ខ្លួនឈឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង
ពេលនេះ អ្នកស្រី ខាវ ថងញ៉ុត ភរិយា អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានធ្លាក់ខ្លួនឈឺផងដែរ និងកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ នេះបើតាមការឱ្យដឹងពី ក្រុមព្រះសូរិយា តាមរយៈសារពីទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃសុក្រ ២៧មីនានេះ។

ក្រុម ព្រះសូរិយា បានបង្ហាញក្តីព្រួយបារម្ភចំពោះសុខភាពរបស់អ្នកស្រី ខាវ ថងញ៉ុត ភរិយាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលធ្លាក់ខ្លួនឈឺក្នុងវ័យជរា និងស្របពេលដែលអាកាសធាតុក៏បាននិងកំពុងឡើងកំដៅ ខណៈកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង។
តាមទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃសុក្រ ទី២៧ មីនានេះ បានរៀបរាប់ពីស្ថានភាពអាកាសធាតុ ដែលកំពុងមានការកើនឡើងឡេីងកំដៅ ជាហេតុធ្វើឱ្យមនុស្សដែលមានសុខភាពទន់ខ្សោយ ពិសេសចាស់ជរាធ្លាក់ខ្លួនឈឺ ហើយគូសបញ្ជាក់ថា ពេលនេះ អ្នកស្រី ខាវ ថងញ៉ុត ឧត្តមភរិយា អធិរាជសំឡេងមាស ស៉ីន ស៉ីសាមុត ក៏បានធ្លាក់ខ្លួនឈឺផងដែរ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
ដំណឹងនេះ ធ្វើឱ្យសាធារណជន និងអ្នកស្និតស្នាលនឹងក្រុមគ្រួសារលោក សុិន សាមុត បង្ហាញក្តីព្រួយបារម្ភផងដែរ។ ជាមួយគ្នានេះ ក្រុមព្រះសូរិយា ក៏បានជូនពរអ្នកស្រីឱ្យមានសុខភាពល្អឆាប់វិញផងដែរ។

គួរឱ្យដឹងដែរថា ឆ្នាំនេះ លោកយាយ ខាវ ថងញ៉ុត ភរិយារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត មានវ័យជាង ៨០ឆ្នាំប្លាយហើយ (ប្រហែល៨៧ ឬ៨៨ឆ្នាំ) ខណៈរស់នៅក្រោមការមើលថែរបស់កូនៗ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


