ជីវិតកម្សាន្ដ
Wow! តន់ ច័ន្ទសីម៉ា ប៉ះសិរីមន្ត លើកដំបូង
ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ប៉ុន្មាននាទីមុននេះ នៅរូបភាពជាច្រើនសន្លឹករបស់តារាចម្រៀង កញ្ញា តន់ ច័ន្ទសីម៉ា ថតជាមួយ និងតារាចម្រៀង លោក ខេមរៈ សិរីមន្ត ដោយរូបភាពនោះ បានបង្ហាញថា ពួកគេកំពុងតែធ្វើការងារធំមួយ ជាមួយគ្នាជាលើកដំបូង។
រូបភាពទាំងនោះ ត្រូវបានបង្ហោះលើផេកផ្លូវការ របស់កំពូលតារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra តែម្ដង។ អមជាមួយរូបភាពជាច្រើនសន្លឹកនោះ កញ្ញា តន់ ច័ន្ទសីម៉ា បានសរសេរ រៀបរាប់បែបនេះ(ថ្ងៃនេះបំពេញការងាជាមួយលោកពូ ខេមរៈ សិរីមន្តជាលើកដំបូង សូមផ្ញើរក្ដីនឹករលឹកដល់ពុកម៉ែបងប្អូនផង ទាយមើលថាសីម៉ាអាយុតិចជាងគាត់ប៉ុន្មានឆ្នាំ?)។

ប្រិយមិត្តដែលបានឃើញរូបភាពទាំងនេះ ភ្លាមអាចជាមានការភ្ញាក់ផ្អើល ហើយអាចស្មានបាន ភ្លាមៗថា តារាចម្រៀង ខេមរៈ សិរីមន្ត ច្បាស់ជារត់មកជ្រកក្រោមផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ហើយមើលទៅត្បិតអីបើមើលទំនាក់ទំនង រវាងអ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា និងតារាចម្រៀងលោក ខេមរៈ សិរីមន្ត គឺមានភាពស្និទ្ធស្នាលខ្លាំង ណាស់ ដែលទំនងគេអាចវាយតម្លៃថា នៅថ្ងៃណាមួយច្បាស់ជា សិរីមន្ត រត់មកជ្រកក្រោម ផលិតកម្ម Galaxy Navatra ជាក់ជាមិនខាន។

បែបនេះក្ដីមិនទាន់មានរឿងនោះកើតឡើងនៅឡើយទេ គិតមកដល់ម៉ោងនេះ ព្រោះលោក ខេមរៈ សិរីមន្ត មិនទាន់ ចប់កុងត្រាជាមួយផលិតកម្ម ដែលលោកកំពុងតែច្រៀងឲ្យឡើយទេ។ ការជួបគ្នារបស់ កញ្ញា តន់ ច័ន្ទសីម៉ា និង លោក ខេមរៈ សិរីមន្ត ត្រូវបានប្រភពច្បាស់ការ ដែល គួរឲ្យទុកចិត្តមួយបញ្ជាក់ឲ្យដឹងថា ពួកគេទាំងពីរបានបំពេញការងារថតស្ប៉តពាណិជ្ជកម្មឲ្យ ក្រុមហ៊ុនធំលំដាប់អន្តរជាតិមួយ។ ប្រភពដដែលនោះ មិនបានទម្លាយឈ្មោះក្រុមហ៊ុន ដែល កំពូលតារាចម្រៀងទាំងពីរថតឲ្យនោះនៅឡើយទេ ហើយចំពោះតម្លៃខ្លួននៃការថតវិញ ក៏មិន បានទម្លាយឲ្យដឹងនោះដែរ គ្រាន់តែប្រាប់ថា ពួកគេទាំងពីរជាតារាគ្រេត A ដូចនេះ តម្លៃខ្លួនក៏ទៅ តាមនោះដូចគ្នា។

នៅពេលនេះ មិនអាចស្នើសុំការបញ្ជាក់លំអិត ពីសំណាក់ កញ្ញា តន់ ច័ន្ទសីម៉ា បាននៅឡើយ ព្រោះទូរសព្ទរបស់នាងខលចូល តែមិនមានអ្នកទទួល។ ចំណែកលោក យឹម តាស្រង់ អ្នក គ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra បានប្រាប់ថា មិនមានវត្តមានរបស់កំពូលតារា ចម្រៀង ខេមរៈ សិរីមន្ត ចូលក្នុងផលិតកម្ម Galaxy Navatra នោះទេ។ ដូចនិងការលើកឡើងពី ប្រភពខាងលើ លោក យឹម តាស្រង់ បញ្ជាក់ថា តន់ ច័ន្ទសីម៉ា គ្រាន់តែមានកិច្ចការធំមួយជាមួយ លោក ខេមរៈ សិរីមន្ត លើការងារថតស្ប៉តពាណិជ្ជកម្មប៉ុណ្ណោះ៕
អត្ថបទ៖ សុនហ៊ួត
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ




