Connect with us

ជីវិតកម្សាន្ដ

សោក​ស្តាយ​ផលិតករ​ឆ្នើម​២​រូប​ដែល អម្ពរ ទេវី ចាត់​ទុក​អ្នកមានគុណ​ដំបូង​គេ​ក្នុង​វិស័យ​ភាពយន្ត​សុទ្ធ​ទទួលមរណភាព

បានផុស

នៅ

ភ្នំពេញ​ ៖ តារា​សម្តែង​ជើងចាស់​ល្បីឈ្មោះ​អ្នកនាង អម្ព​រ ទេវី ថ្មីៗ​នេះ​ក៏បាន​បើក​កកាយ​និង​ទម្លាយ​ឲ្យ​ដឹង​ការពិត​នៅ​ពីក្រោយ​ភាពល្បីល្បាញ​ក្នុង​វិស័យ​ភាព​យន្ត​ខ្មែរ​នា​ទសវត្ស​៩០​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយ​ការទម្លាយ​នេះដែរ​តារា​សម្តែង​ស្រី ​ដែល​ប​ច្ចុប្បន្ន​កំពុង​រស់​នៅឯ​ក្រៅប្រទេស អម្ពរ ទេវី ក៏បាន​លើក​បង្ហាញ​នូវ​អតីត​ផលិតករ​ជើង​ដ៏​ឆ្នើម​២​រូប​ដែល​បាន​ជួយ​រុញច្រាន​នាង​ទាញ​យក​ភាព​ល្បីល្បាញ​អំឡុង​ពេល​ចូល​ប្រឡូក​លើ​វិស័យ​ភាពយន្ត​ដំបូង​ផងដែរ​។

​ប៉ុន្តែ​យ៉ាងណាមិញ​សម្រាប់​ការ​បង្ហាញ​អត្ត​សញ្ញាណ​បុគ្គល​ទាំង​២​រូប​ពី​សំណាក់​អ្នកនាង អម្ពរ ទេវី នេះ​គឺធ្វើឡើង​ក្រោយ​ពេល​ដែល​ពួកគាត់​បាន​ស្លាប់បាត់​ជីវិត​ទៅហើយ​ទើប​ធ្វើ​ឲ្យ​អ្នកនាង​សម្តែង​ការសោកស្តាយ​ខ្លាំង​បំផុត។

ផលិតករ​ទាំង​២​រូប​ ដែល​ត្រូវបាន​អ្នកនាង អម្ពរ ទេវី ចាត់ទុកជា​អ្នកមានគុណ​សម្រាប់​នាង​ដំបូង​គេ​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ​គឺ​១.​ព្រឹទ្ធាចារ្យ​សិល្បៈ​លោក ម៉ៅ អាយុទ្ធ និង​២.​ព្រឹទ្ធាចារ្យ​សិល្ប​:​លោក ហ៊ុយ ពុធ ។​ ខណៈ​ដែល​ព្រឹទ្ធាចារ្យ​ពីររូប​ខាងលើ​បានទទួល​មរណ​ភាព​កាលពី​ថ្មីៗ​កន្លងទៅនេះ​។

អ្នកនាង អម្ពរ ទេវី​បាន​បញ្ជាក់​ថា ​លោក ហ៊ុយ ពុធ គឺជា​អ្នកមានគុណ​របស់ខ្ញុំ​មុនគេ​បង្អស់​ជាមួយនឹង​លោក ម៉ៅ អាយុទ្ធ ក្នុង​ចំណោម​អ្នកមានគុណ​ជា ច្រើន​ដែល​បាន​ជួយ​រុញច្រាន​នាង​ខ្ញុំ​ឲ្យ​ទទួលបាន​នូវ​ភាពជោគជ័យ​និង​ភាពល្បីល្បាញ​នៅលើ​វិស័យ​ខ្សែ​ភាពយន្ត​ខ្មែរ​នា​ទសវត្ស ឆ្នាំ​១៩៩០​។

តារា​សម្តែង​ជើងចាស់​មាន​ប្រជាប្រិយភាព​អ្នកនាង អម្ពរ ទេវី បានបញ្ជាក់​បន្ថែមថា​ខ្សែភាពយន្ត​ដំបូង របស់លោក​ដែល​ធ្វើ​ឲ្យ​នាង​បានទទួល​ជោគជ័យ​គឺ​រឿង «​ស្នេហ៍ រហែក ជ្រែក វិញ្ញាណ​» ។​អ្នកនាង​ថា​ខ្លួន​មាន​អារម្មណ៍​ក្ដុកក្ដួល​និង​សោកស្ដាយ​ខ្លាំងណាស់​ដែល​បាត់បង់​វិរ​សិល្ប​ករទាំង​២​រូប​ដែលជា​កំពូល​អ្នកនិពន្ធ​និង​ដឹកនាំ​រឿង​ដ៏​ល្បីល្បាញ​នៃ​ខ្សែភាពយន្ត​ខ្មែរ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម