ជីវិតកម្សាន្ដ
រំលឹកអតីតតារាចម្រៀង៤ដួងធ្លាប់សាងភាពល្បីល្បាញនៅផលិតកម្មSSBអំឡុងឆ្នាំ២០០០
ភ្នំពេញ ៖ រម្លឹកដល់ឈ្មោះអតីតតារាចម្រៀងល្បីៗចំនួន៤ដួងរបស់ផលិតកម្មSSBធ្លាប់សាងកេរ្តិ៍ឈ្មោះនិងប្រជាប្រិយភាពកាលពីអំឡុងឆ្នាំ២០០០ មហាជននិងអ្នកគាំទ្រប្រាកដជានៅចាំហើយស្គាល់ច្បាស់ជាមិនខាន។
ចំពោះអតីតតារាចម្រៀងប្រុសល្បីៗទាំង៤ដួងប្រចាំផលិតកម្មSSBនោះ រួមមានគឺ,លោក ហេង ប៊ុនលាភ ,លោក ប៊ុន ស័ក្ដ ,លោក ម៉េង ប៊ុនឡូ,លោក ម៉េង ប៊ុនលី ដែលបងប្អូនរបស់លោក ម៉េង ប៊ុនឡូ។

១.តារាចម្រៀងមនោសញ្ចេតនាម្ចាស់បទ«ទឹកភ្នែក ស្វាមីស្រីឡង់សេ»លោក ហេង ប៊ុនលាភបន្ទាប់ពីបានបោះបង់អាជីពសិល្បៈអស់រយៈពេលយូរឆ្នាំមក បច្ចុប្បន្នតារាប្រុសរូបនេះកំពុងប្រើជីវិតរស់យ៉ាងសាមញ្ញជាមួយក្រុមគ្រួសារនៅឯជនបទស្រុកស្រែចម្ការយ៉ាងមានសេចក្ដីសុខខ្លាំង។

២.តារាចម្រៀងលោក ម៉េង ប៊ុនឡូ ក្រោយស្ងប់ស្ងាត់សិល្បៈមួយរយៈលោកក៏បានបង្កើតផលិតកម្មមួយផ្ទាល់ខ្លួនដែលមានឈ្មោះថាBBL Production ខណៈបច្ចុប្បន្នលោក ម៉េង ប៊ុនឡូ ត្រូវបានគេដឹងថា កំពុងតែរស់នៅក្រៅប្រទេស និងមានកូនប្រុសម្នាក់ជាចំណងដៃស្នេហ៍ជាមួយភរិយាផងដែរ។
៣.លោក ប៊ុន ស័ក្ដ ម្ចាស់បទចម្រៀង «ភ្នំពេញនឹកកំពង់ចាម» បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីលើវិថីសិល្បៈស្រាប់តែមួយរយៈចុងក្រោយនេះលោក ប៊ុនស័ក្ដ ក៏បានស្ងប់ស្ងាត់ទៅវិញ។

៤.លោក ម៉េង ប៊ុនលី បន្ទាប់ពីបាត់ខ្លួនផលិតកម្ម SSBលោកក៏បានស្ងាត់ដំណឹងសិល្បៈមួយសន្ទុះធំមកហើយ ខណៈបច្ចុប្បន្នមិនត្រូវបានប្រភពបង្ហើបថាលោកកុំពុងប្រកបអាជីពអ្វីឡើយ៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


