ជីវិតកម្សាន្ដ
សាយ ស្នើឲ្យយុវជនខ្មែរគ្រប់រូបចូលរួមថែរក្សានិងការពារវប្បធម៌
តារាចម្រៀងលោក អួន បឋម ហៅសាយ បានចេញមកបំផុសដល់យុវជនខ្មែរគ្រប់រូបដូច្នេះថា បើស្រឡាញ់វប្បធម៌ត្រូវខំសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ និងចូលរួមជាផ្នែកមួយក្នុងការអភិរក្សនិងអភិវឌ្ឍដើម្បីឱ្យយើងអាចរស់នៅជាមួយវប្បធម៌នោះជារៀងរហូត។
លោក សាយ បានភ្ជាប់បញ្ហានេះទៅរឿងរ៉ាវដែលទើបកើតឡើងថ្មីៗនេះដែរថា “មួយរយៈនេះគឺឃើញគេផ្អើលរឿងខ្លោងទ្វារប្រាសាទ ខ្ញុំទើបនឹកឃើញថា ធ្លាប់ថតនៅខ្លោងទ្វារប្រាសាទបន្ទាយស្រីយ៉ាងស្រស់ស្អាត។

ខ្ញុំប្រហែលជាមិនអាចធ្វើអ្វីបានច្រើនទេក្រៅពីការជួយផ្សព្វផ្សាយវប្បធម៌អរិយធម៌របស់ខ្មែរយើងតាមរយៈការសិក្សាស្វែងយល់និងការមោទនភាពក្នុងការលើកមកនិយាយនិងផ្សព្វផ្សាយបន្ត”។
តារាចម្រៀងមានប្រជាប្រិយភាព សាយ បានថ្លែងទៀតថា បើយើងចង់ឱ្យគេស្គាល់ថាអ្វីជារបស់យើងលុះត្រាតែយើងគ្រប់គ្នានាំគ្នានិយាយពីរបស់នោះឱ្យបានច្រើន និងព្យាយាមបង្ហាញតាមរូបភាពដែលយើងគិតថា ត្រឹមត្រូវទៅកាន់ពិភពលោក។ “វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន”

លោកបន្ថែមថា កុំស្រលាញ់វប្បធម៌ត្រឹមមាត់និយាយ កុំអភិរក្សរហូតទុកចោល។ តាមការសង្កេតឃើញលោក សាយ គឺជាតារាប្រុសមួយដួងដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារជួយសង្គម ខណ:សកម្មភាពនេះទទួលបានការគាំទ្រច្រើនពីមហាជន៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


