ជីវិតកម្សាន្ដ
សុន ស្រីពេជ្រ គ្រាំគ្រាបេះដូងដោយសារជំងឺកូវីដ-១៩ផ្ទុះឡើងជាថ្មី
តារាចម្រៀងស្រី ចេះគ្រប់ទម្រង់ទាំងបុរាណ និងសម័យមានទឹកដមសំឡេងពិរោះរណ្ដំចិត្តអ្នកនាង សុន ស្រីពេជ្រ ខណៈពេលដែលជំងឺកូវីដ-១៩បាននឹងកំពុងផ្ទុះឡើងជាថ្មី បង្កក្តីព្រួយបារម្ភខ្លាំងចំពោះប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនោះ ពេលនេះនាងក៏បានសម្ដែងអារម្មណ៍មិនសប្បាយចិត្ត និងថែមប្រកាសឲ្យពលរដ្ឋខ្មែរមានការប្រុងប្រយ័ត្នខ្ពស់ទៀតផង។

ចំពោះក្ដីបារម្ភនិងរឿងដែលធ្វើឲ្យ សុន ស្រីពេជ្រ មិនសូវសប្បាយចិត្តនោះ ក៏ព្រោះតែខណៈពេលនេះ នាងកំពុងត្រូវបានបាត់បង់ចំណូលពីការងារអាជីពសិល្បៈដោយសារតែបញ្ហានៃការផ្ទុះឡើងនូវជំងឺកូវីដ-១៩។ មិនត្រឹមតែប៉ុណ្ណោះ ស្រីពេជ្រថែមទាំងបានដាក់បណ្ដាសាឲ្យជំងឺដ៏ចង្រៃហើយកាចសាហាវនេះឆាប់រលាយចាកផុតពីផែនដីទៀតផង។


តារាចម្រៀងដែលត្រូវជាកូនស្រីតារាកំប្លែងលោកតា សង់ ស៊ីស អ្នកនាង សុន ស្រីពេជ្រ បានពោលពាក្យបែបនេះថាឈឺផ្សារចិត្តប៉ុណ្ណា ដែលថ្ងៃនេះកំពុងបញ្ចូលបទសុខៗស្រាប់តែមានគេផ្ញើសារមកក្នុងឆាតមកថា សួស្តីអូន ! កម្មវិធីមង្គលការសូមលើកទៅពេលក្រោយ។ បន្តិចក្រោយមកទៀតមានម្ចាស់ដើមការខល(ទូរស័ព្ទ) មកថា អាឡូអូនអូនអើយថ្ងៃទី០៦ខែធ្នូ ហ្នឹងសូមផ្អាកការសិន។
អ្នកនាង សុន ស្រីពេជ្របាននិយាយបន្តទៀតថា ក្រោយពេលដាក់ទូរស័ព្ទចុះមិនទាន់បានប៉ុន្មានផងក៏ស្រាប់តែទទួលបានដំណឹងពីអ្នករៀបចំកម្មវិធីពីបញ្ហាត្រូវពន្យារពេលមួយចំនួនទៀត។ បងមេអាហ្វែរខលមកទៀត តែខ្ញុំមិនឲ្យគាត់និយាយបានមុនទេ ខ្ញុំថាម៉េចទៀតហើយលើកការទៀតហើយហ៍? អរគុណដែលបានអាន ហើយក៏ជម្រាបលាទាំងគ្រាំគ្រាបេះដូងអាកូវីដអើយ ខ្ញុំសូមដាក់បណ្តាសាឲ្យអាកូវីដឯងរលាយរលត់បាត់ពីផែនដីអាចង្រៃ។


សូមបញ្ជាក់ថាខណៈពេលដែលបញ្ហាជំងឺកូវីដ-១៩បានផ្ទុះឡើងជាថ្មីនោះ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងតែយកចិត្តទុកដាក់ខ្លាំងចំពោះការទប់ស្កាត់នៃការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។ ម្យ៉ាងទៀតរាជរដ្ឋាភិបាលក៏បានប្រកាសឲ្យផ្អាកនូវការរៀបអាពាហ៍ពិពាហ៍រយៈពេល១៥ ថ្ងៃនិងការជួបជុំផ្សេងៗដែលមានគ្នាលើសពី២០នាក់ឡើងទៅជាដើម៕
អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ទម្ងន់ក៏ស្រក សម្រស់ក៏បាក់ សាយនៅតែមានកម្លាំងចិត្តដោយសារមហាជនគាំទ្រពីគ្រប់មជ្ឈដ្ឋាន
ចុចអាន៖សំណួរចុងក្រោយដែលនាំឲ្យ រ៉េត សារីតា ឈ្នះមកុដបវរកញ្ញាចក្រវាលកម្ពុជា២០២០
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


