ជីវិតកម្សាន្ដ
អាន គុណកូឡា បង្ខំចិត្តផ្អាកពិធីមង្គលការ ខណៈ ឌី សូនីតា ខកបំណងថ្ងៃចេញខែកូនស្រី
តារាចម្រៀងលោកអាន គុណកូឡា និងអនាគតភរិយា បានខកបំណងធំរបស់ខ្លួន ខណៈពេលដែលជំងឺកូវីដ-១៩បាននឹងកំពុងផ្ទុះឡើងជាថ្មី នាំមកនូវក្តីព្រួយបារម្ភសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ បំណងធំរបស់លោកអានគុណកូឡានិងកូនក្រមុំលោកនោះគឺត្រូវផ្អាកពិធីរៀបមង្គលការដែលត្រៀមនឹងធ្វើឡើងនៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ។

ដើម្បីជាការគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩តារាចម្រៀងលោក អាន គុណកូឡា បានថ្លែងប្រាប់ឲ្យដឹងថាដោយសារតែបញ្ហាជំងកូវីដ-១៩កំពុងតែផ្ទុះឡើងសាជាថ្មី យើងខ្ញុំនឹងចូលរួមក្នុងការទប់ស្កាត់ផងដែរ។ ក្នុងនាមយើងខ្ញុំជាកូនកំលោះ-ក្រមុំព្រមទាំងអាណាព្យាបាលកូនប្រុស-ស្រីទាំងសងខាងសុំប្រកាសផ្អាកកម្មវិធីរៀបមង្គលការជាបណ្តោះអាសន្នសិន។


បើតាមការបញ្ជាក់របស់លោក អាន គុណកូឡានិយាយថាសម្រាប់ពិធីមង្គលការនេះបើតាមគម្រោងនឹងត្រូវរៀបចំឡើង នាថ្ងៃ សៅរ៍ ទី១២ ខែ ធ្នូ ឆ្នាំ ២០២០ ខាងមុខនេះប៉ុន្តែសោយសារកូវីដ-១៩ទើបត្រូវលើកពេលបណ្ដោះអាសន្នសិន។លោកបន្ថែមថាចំពោះព័ត៌មានលម្អិតនឹងធ្វើការជូនដំណឹងសាជាថ្មីម្ដងទៀតនៅពេលក្រោយ ដូច្នេះសូមបងប្អូនយាយតាពូមីងទាំងអស់គ្នាយោគយល់និងសូមអធ្យាស្រ័យដល់ក្រុមគ្រួសារយើងខ្ញុំផង សូមអរគុណ! ចូលរួមការពារ ជំងឺកូវីដ -១៩ទាំងអស់គ្នា។
ដោយឡែកសម្រាប់តារាសម្តែងស្រីអ្នកនាងឌី សូនីតា ឯណ្ណោះវិញក៏មិនខុសគ្នានឹងតារាចម្រៀងលោក អាន គុណកូឡានោះដែរគឺតារាស្រីរូបនេះនិងស្វាមីលោក ចន អេឡិចហ្សូរ៉ាក៏បានបង្ហាញនូវការខកចិត្តខ្លាំង ដោយសារតែពិធីចេញខែកូនស្រីដំបូងដែលបានរៀបចំយ៉ាងអធិកអធ័មត្រូវបានផ្អាកដោយសារជំងឺកូវីដ-១៩ផងដែរ។
អ្នកនាង ឌី សូនីតា បានរៀបរាប់ដែរថា ក្រមុំកំលោះទៅណាទេ ពូឈឹមមីងដុងមិនទាន់មានរូបផុសទេបងប្អូននេះមាន២ឬ ៣រូបជាប់ក្នុងទូរស័ព្ទដៃទេ រូបថតតាំងពីថ្ងៃចេញខែកូន ធ្វើរោងហើយអស់ហើយក៏សុំ Cancel ភ្ញៀវវិញផ្អាកត្រឹមហ្នឹង ធ្វើតែអ្នកផ្ទះយើងបានហើយ ភ្ញៀវទាំងអស់ចាំជួបជុំគ្នាពេលអូនស្មាយបានមួយខួបតែម្តង(មួរម៉ៅជាមួយអាកូវីដចង្រៃហ្នឹង)។



សូមបញ្ជាក់ដែរថាស្របពេលដែលជំងឺកូវីដ-១៩បានផ្ទុះឡើងសាជាថ្មីនៅកម្ពុជានោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២០បានថ្លែងតាមរយៈសារសំឡេងដោយបញ្ជាឲ្យផ្អាកការជួបជុំពិធីរៀបការបណ្ដោះអាសន្នអំឡុងរយៈពេល១៥ថ្ងៃ៕
អត្ថបទ៖ចាន់រ៉ា
ចុចអាន៖សួង សាខារ៉ានីត ហួសចិត្តខ្លាំងក្រោយរងការរិះគន់ថា យកអាជីពលក់បុកល្ហុងបាំងមុខ
ចុចអាន៖សុន ស្រីពេជ្រ គ្រាំគ្រាបេះដូងដោយសារជំងឺកូវីដ-១៩ផ្ទុះឡើងជាថ្មី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


