ជីវិតកម្សាន្ដ
ម្ចាស់បទ «អនិច្ចាសីលធម៌» អំពាវនាវសុំឲ្យកូនខ្មែរជួយថែរក្សាមរតកវប្បធម៌ដូនតា
មហាជនទូទៅច្បាស់ជាបានស្គាល់ហើយម្ចាស់បទ «អនិច្ចាសីលធម៌» ដែលល្បីល្បាញអំឡុងឆ្នាំ២០០០ គឺលោក ចាន់ សុធី ដែលបទចម្រៀងរបស់លោកបានច្រៀងរៀបរាប់អប់រំទាក់ទងនឹងសីលធម៌ខ្មែរយ៉ាងពិរោះលន្លង់លន្លោច។

លោក ចាន់ សុធី ត្រូវបានគេដឹងថា លោកជាសិល្បករល្បីឈ្មោះមួយរូបផ្នែកសិល្ប:ចម្រៀងបុរាណដែលមានដើមកំណើតចេញពីទឹកដីខេត្តតាកែវ។ លោក ចាន់ សុធី មិនត្រឹមតែទទួលបានការគាំទ្រច្រើននោះទេគឺថែមទាំងមានការសរសើរពីសមត្ថភាពផ្នែកចម្រៀងបុរាណជាច្រើនផងដែរ។
ដោយឡែកថ្មីៗនេះ តារាចម្រៀងលោក ចាន់ សុធី បានប្រាប់សារព័ត៌មានថា លោកសូមផ្តាំផ្ញើ និងអំពាវនាវដល់កូនខ្មែរទាំងប្រុស-ស្រី សូមរួមគ្នាថែរក្សាមរតកវប្បធម៌ដូនតាឲ្យបានគង់វង្ស និងកាន់តែរីកចម្រើនថ្កុំថ្កើនទៅមុខថែមទៀត។

លោក ចាន់ សុធី បាននិយាយបន្ថែមទៀតថា ការណាដែលកូនខ្មែរទាំងអស់រួមគ្នាថែរក្សាការពារវប្បធម៌និងសិល្ប:ខ្មែរនោះប្រទេសយើងកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិនិងពិភពលោក៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


