ជីវិតកម្សាន្ដ
មាន សូនីតា រំភើបខ្លាំងក្រោយទទួលបានការតែងតាំងគោរមងារនេះ
ភ្នំពេញ ៖ តារាសម្តែងស្រីកញ្ញា មាន សូនីតា បានសម្តែងអារម្មណ៍រំភើបនិងត្រេកអរខ្លាំងបន្ទាប់ពីនាងទទួលបានការតែងតាំងគោរមងារជាទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិតសម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ។

កញ្ញា មាន សូនីតា បានបង្ហោះនៅលើបណ្តាញស ង្គមហ្វេសប៊ុកផ្ទាល់ខ្លួននាយប់ថ្ងៃទី២២ខែធ្នូឆ្នាំ២០២១នេះថា ជាថ្ងៃមហាកិត្តិយសដ៏ថ្លៃថ្លា ថ្ងៃនេះនាងខ្ញុំ មាន សូនីតា បានទទួលការតែងតាំងអោយមានស័ក្តិជាបញ្ញាត្តិគោរមងារ ទិត្យាចិត្តធម្មបញ្ញាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពីសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិតសម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

តារាសម្តែង មាន សូនីតា បានបន្ថែមទៀតថាសូមអោយអ្នកទាំងអស់គ្នាទទួលបានផលបុណ្យកុសលដែលខ្ញុំបានសាងនិងបុណ្យដែលខ្ញុំមាន។ សូមអោយជួបប្រទះតែសេចក្តីសុខសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ចទាំងអស់។

តាមរយៈនេះដែរ គេសង្កេតឃើញមានអ្នកគាំទ្រនិងមិត្តភក្តិនៅលើបណ្តាញសង្គមជាច្រើនបានសម្តែងការចូលរួមអបអរនិងសរសើរតារាសម្តែងស្រីកញ្ញា មាន សូនីតា ដែលនាងទទួលបានការតែងតាំងគោរមងារនេះពីសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរា ជាធិបតីកិត្តិឧទ្ទេសបណ្ឌិតសម្តេចព្រះមហាសង្ឃ រាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


