ជីវិតកម្សាន្ដ
ចិត្តបុណ្យណាស់ ! សាយ សៀរ៉ា ចូលរួមថវិកានិងស៊ីម៉ង់ត៍ កសាងព្រះវិហារនៅវត្តប្រាសាទ
ភ្នំពេញ ៖ តារាសម្តែងប្រុសសង្ហាលោក សាយ សៀរ៉ា កន្លងមកត្រូវបានទស្សនិកជនកត់សម្គាល់ថាលោកក៏ជាតារាខ្មែរមួយដួង ដែលតែងលេចមុខច្រើនតាមរយៈសកម្មភាពមនុស្សធម៌ជួយសង្គមនានាផងដែរ។

ស្របពេលជាមួយគ្នានេះដែរ លោកសាយ សៀរ៉ា ក៏ត្រូវបានអ្នកគាំទ្រនិងមិត្តភក្តិសិល្បៈមួយចំនួនបានលួចសរសើរចំពោះទឹកចិត្តដ៏ល្អរបស់លោក ដែលបានចែករំលែងនូវក្តីស្រលាញ់ដល់អ្នកជុំវិញផងដែរ ពិសេសទៅលើក្រុមមនុស្សដែលជួបការលំបាកដូច ជា,ក្មេងកំព្រា ,ចាស់ជរា និងពលរដ្ឋជួបការខ្វះខាតជាដើម។

ដោយឡែកបើចាប់អារម្មណ៍ផងដែរថ្មីៗមុននេះបន្តិចលោក សាយ សៀរ៉ា បានបង្ហាញនូវទង្វើដ៏គួរឲ្យសរសើរថែមទៀត គឺលោកបានចូលរួមថវិកាផ្ទាល់ខ្លួននិងស៊ីម៉ង់ត៍ ដើម្បីទុកកសាងព្រះវិហារនៅវត្តប្រាសាទ។ សាយ សៀរ៉ា បានឲ្យដឹងតាមរយៈបណ្តាញសង្គមថា ថ្ងៃនេះខ្ញុំបាទបានយកស៊ីម៉ង់ត៍១តោននិងថវិកា៥០ម៉ឺនរៀលមកប្រគេនលោកតានៅវត្តប្រាសាទសម្រាប់កសាងព្រះវិហារនៅក្នុងវត្តជូនបុណ្យផងពុកម៉ែបងប្អូន។

លោក សាយ សៀរ៉ា បាននិយាយបន្ថែមទៀតថា អរគុណច្រើនពុកម៉ែបងប្អូនបើចាំពេលយើងមានបាន បានធ្វើបុណ្យដូចជាពិបាកបន្តិចហើយ មានតិចធ្វើតិចទៅកុំចាំមានបានអីបានធ្វើដូចជាមិនស្រួលទេ។ គេឃើញអ្នកគាំទ្របានបង្ហាញការសរសើរនិងលើកទឹកចិត្តឲ្យ សាយ សៀរ៉ា បន្តធ្វើសកម្មភាពបែបនេះទៀតផងដែរ៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


