ជីវិតកម្សាន្ដ
មិននឹកស្មានថា មនុស្សស្រី ៣រូបនេះ មុខមាត់ដូច Lisa សឹង ១០០%
តារាចម្រៀង K-pop កញ្ញា Lisa សមាជិកក្រុម BLACKPINK ជាតារាស្រីដែលមានមនុស្សចម្លងស្ទីល និងការតុបតែងខ្លួនតាមច្រើនបំផុតនៅលើលោក។ នេះបើតាមរបាយណ៍ពី showbiz របស់កូរ៉េខាងត្បូង។

Lisa ជាតារាល្បីមួយរូបក្នុងវិស័យ K-pop អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈតារាស្រីដែលមានដើមកំណើតថៃរូបនេះ ត្រូវបានមហាជនទូទាំងពិភពលោកស្ងើចសរសើរចំពោះទេពកោសល្យ និងសម្រស់ដ៏លេចធ្លោរបស់នាងក្នុងវិស័យតន្ត្រីកូរ៉េ។ បន្ថែមពីលើនេះ សម្រស់របស់ Lisa តែងតែទទួលបានការចាប់អារម្មណ៍យ៉ាងពេញទំហឹងពីសំណាក់អ្នកនិយមលេងអ៊ីនធឺរណិត ហើយត្រូវគេធ្វើត្រាប់តាមយ៉ាងច្រើន និងជារឿយៗគេតែងប្រដូចនាងទៅនឹងអ្នកនេះឬអ្នកនោះជាហូរហែរ។

ជាក់ស្ដែង មនុស្សស្រី ៣រូបខាងក្រោម ត្រូវអ្នកលេងអ៊ីនធឺរណិតប្រៀបធៀបសម្រស់ជាមួយ Lisa ព្រោះតែពួកនាងមានមុខមាត់ដូច Lisa ខ្លាំងមែនទែន រហូតអាចច្រឡំគ្នាបាន។ ពួកនាងគឺ៖
សាស្ត្រាចារ្យប្រវត្តិសាស្ត្រ-ចិន

ពិតជារឿងដ៏គួរឱភ្ញាក់ផ្អើល ពេលអ្នកនិយមលេងអ៊ីនធឺរណិតបានរកឃើញថា សាស្ត្រាចារ្យប្រវត្តិសាស្ត្រម្នាក់នៅប្រទេសចិន មានមុខ និងរូបរាងដូចទៅនឹង Lisa ជាង ៩០% ឯណោះ។
សាស្ត្រាចារ្យជនជាតិចិនរូបនេះ មិនត្រឹមតែមានមុខមាត់ស្រដៀងនឹងសម្រស់របស់សមាជិកក្រុម BLACKPINK ប៉ុណ្ណោះទេ សូម្បីតែម៉ូតសក់ ស្នាមញញឹម ក៏ដូចគ្នាខ្លាំងដែរ។ យ៉ាងណាមិញ គេមិនបានស្គាល់ឈ្មោះរបស់សាស្ត្រាចារ្យរូបនេះឡើយ ខណៈរូបភាពដែលបានឃើញលើបណ្ដាញសង្គម សុទ្ធតែបានមកពីសិស្សដែលលួចថត។

តារា YouTube-ថៃ

ដា យ៉ារិនដា (Da Yarrinda) ជាតារាយូធ្យូបថៃ ដែលត្រូវបានមហាជនបានស្គាល់ជាច្រើន និងជាយូរផងដែរ ខណៈនាងមានសម្រស់ដូច Lisa ប្រហែល ៩០%។ មុខមាត់អត់ Make up របស់ YouTuber រូបនេះ តែងតែធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺរណិតនឹកដល់គ្រាដែល Lisa មិនទាន់ចូលសិល្បៈ ពិតជាដូចជាមនុស្សតែមួយណាស់។


នារីម្នាក់នៅប្រទេសចិន

ក្រៅពីនារីទាំងពីររូបខាងលើ នារីម្នាក់ទៀតនៅប្រទេសចិនក៏ត្រូវបានគេដាក់ឈ្មោះជា Lisa ទី២ផងដែរ ដោយសារតែរូបរាងស្រដៀងគ្នាខ្លាំងពេក។ បើមើលតែមួយភ្លែត គ្រប់គ្នាអាចនឹងច្រឡំថា Lisa លេចមុខនៅខាងក្រៅឆាកមិនខាន។ ទោះយ៉ាងណា រូបភាព និងព័ត៌មានអំពីនារីរូបនេះមិនត្រូវបានគេដឹងច្រើនឡើយ ប៉ុន្តែរូបថតរបស់នាងច្រើនសន្លឹកត្រូវបានប្រដូចនឹង Lisa ហើយបានផ្ទុះនៅលើអ៊ីនធឺណិត កាលពីខែសីហា ឆ្នាំ២០១៩។ នាងមិនត្រឹមតែមានទម្រង់មុខស្រដៀង Lisa ទេ ចំពោះការស្លៀកពាក់ ការតុបតែងមុខ ម៉ូដសក់ ក៏ដូចគ្នាទៅនឹង Lisa ដែរ៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ ចេញអាល់ប៊ុមទោលដំបូង Lisa បំបែកកំណត់ត្រាដល់ទៅ ៣ ផ្អើលពិភពលោក
ចុចអាន៖ Mai Davika ទាំងស្អាត ទាំងពូកែ ឥឡូវរៀនចប់ថ្នាក់អនុបណ្ឌិតជំនាញនេះទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


