ជីវិតកម្សាន្ដ
មុនពេលល្បី តារាកូរ៉េ ៤រូប ធ្លាប់ត្រូវហ្វេនរិះគន់មិនសំចៃមាត់ សឹងដើរចេញពីក្រុម
សមាជិកនៃក្រុមចម្រៀងជាច្រើនរូប មិនមែនសុទ្ធតែទទួលបានការគាំទ្រនៅពេលបង្ហាញខ្លួនជាលើកដំបូងនោះទេ ខណៈអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនធំតែងតែប្រៀបធៀបសមាជិកម្នាក់ជាមួយសមាជិកម្នាក់ រួចចាប់ផ្ដើមរិះគន់ថា អ្នកនេះសម ឬអ្នកនោះមិនសមនឹងក្រុមជាដើម។
ជាក់ស្ដែង តារាកូរ៉េ ៤ដួងរបស់ K-pop ក៏ត្រូវបានហ្វេនរិះគន់មិនសំចៃមាត់អំពីរូបសម្រស់មិនស៊ីគ្នា ទេពកោសល្យមិនស្មើគ្នា និងច្រៀងមិនសូវបានល្អដូចសមាជិកផ្សេង។ល។ ប៉ុន្តែយូរទៅ ដោយការខិតខំប្រឹងប្រែង ពួកគេបានបង្ហាញយ៉ាងច្បាស់ថា ពួកគេមានទេពកោសល្យគ្រប់គ្រាន់ និងជាសមាជិកដែលសក្តិសមជាមួយក្រុមរបស់ខ្លួនជាទីបំផុត។
Jungyeon សមាជិក TWICE

បើប្រៀបធៀបនឹងសមាជិកឯទៀតៗ Jungyeon ត្រូវគេប្រដូចទៅនឹង Tomboy របស់ក្រុម និងត្រូវបានគេចាត់ទុកសមាជិកម្នាក់ដែលមិនស័ក្តិសមសម្រាប់ TWICE នោះទេ។ ចំណែកការដែលផលិតកម្ម JYP មិនសូវឱ្យនាងបង្ហាញខ្លួន ឬមានចម្រៀងចេញច្រើន ក៏ធ្វើឱ្យតារាស្រីរូបនេះ កាន់តែគ្មានប្រជាប្រិយភាព។ ក្រោយមក Jungyeon ត្រូវបានគេមើលឃើញថាជាសមាជិកម្នាក់មិនអាចខ្វះបានរបស់ TWICE ព្រោះវត្តមានរបស់នាងបានធ្វើឱ្យក្រុមមានភាពលេចធ្លោ។ នៅលើឆាក Jungyeon បំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ ជាពិសេសនាងទទួលបានការសរសើរជាច្រើន ក្រោយលេចមុខនៅក្នុងឧស្សាហកម្មម៉ូដបន្ថែមទៀត។

Jisoo សមាជិក BLACKPINK

នៅពេលបង្ហាញខ្លួនក្នុងក្រុម BLACKPINK ដំបូងៗ Jisoo បានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតមិនពេញចិត្តនោះទេ។ សម្រស់របស់នាង ត្រូវបានហ្វេន K-pop រិះគន់ថា សុភាពពេក និងគ្មានមន្តស្នេហ៍ ដូចសមាជិកទាំងបីនាក់ទៀត។
ទោះបីជាយ៉ាងណា កេរ្តិ៍ឈ្មោះ Jisoo នៅពេលនេះបែរជាផ្ទុះល្បីខ្លាំង ជាងមុនទៅទៀត។ នាងមិនត្រឹមតែអាចច្រៀងបានល្អនោះទេ ទាំងការរាំ បង្ហាញម៉ូដ និងសូម្បីតែផ្នែកសម្ដែង ក៏នាងអាចធ្វើបានល្អ រហូតឈ្នះពានតារាសម្ដែងស្រីថ្មីឆ្នើមទៀតផង។

Jisoo បានសាងភាពល្បីល្បាញ ក្រោយបង្ហាញខ្លួនក្នុងកម្មវិធី Paris Fashion Week 2021 ដោយមានអ្នកគាំទ្ររាប់លាននាក់រង់ចាំទស្សនា ហើយរូបភាពជាច្រើនសន្លឹករបស់តារាស្រីរូបនេះក៏បានធ្វើឱ្យផ្ទុះលើអ៊ីនធឺរណិតខ្លាំងផងដែរ។

Sehun សមាជិក EXO

បច្ចុប្បន្ន Sehun ជាប់ឈ្មោះជាបុរសសង្ហារបស់ផលិតកម្ម SM ក៏ជាត្បូងដ៏មានតម្លៃរបស់ EXO ដែរ។ ទោះជាយ៉ាងណា នៅពេលបង្ហាញខ្លួនជាលើកដំបូង Sehun ទទួលមតិចម្រុះ ដោយអ្នកខ្លះនិយាយថា តារាប្រុសរូបនេះគួរតែដកខ្លួនចេញពីក្រុម EXO ព្រោះលោកគ្មានសមត្ថភាពគ្រប់គ្រាន់ឡើយ។
យ៉ាងណាមិញ Sehun នៅតែក្រាញននៀលស្ដាប់ពាក្យរិះគន់ដដែលៗ រហូតសព្វថ្ងៃលោកអាចយកឈ្នះលើការរិះគន់ទាំងនោះ ហើយបានបន្ថែមអាជីពដោយចូលរួមសម្តែង និងបង្ហាញខ្លួនលើក្របទស្សនាវដ្ដីទៀតផង។

Yeri សមាជិក RED VELVET

ដោយសារតែ Yeri គឺជាសមាជិកដែលត្រូវបានបន្ថែមក្រោយគេ បន្ទាប់ពីសមាជិកក្រុមដំបូងមានគ្នាតែ ៤នាក់ ដូច្នេះទស្សនិកជនគិតថា បើគ្មាន Yeri ក្រុម RED VELVET ពិតជាក្រុមដ៏ល្អឥតខ្ចោះ ព្រោះគ្មាននាង ក៏គ្មានបញ្ហា។
មិនថាទទួលពាក្យរិះគន់ច្រើនយ៉ាងណា Yeri នៅតែប្រឹងប្រែងផ្ដោតលើការងាររបស់នាងឱ្យល្អបំផុត ហើយពេលនេះនាងពិតជាអាចធ្វើវាបានមែន។

បច្ចុប្បន្ន ក្រៅពីច្រៀង សម្រស់របស់ Yeri បានជាប់ចំណាត់ថ្នាក់កំពូល ហើយនាងក៏បានចូលរួមថតរឿង និងទទួលបានមតិវិជ្ជមានមកវិញរាប់មិនអស់ ចំណែកពាក្យចចាមអារ៉ាមមិនល្អពីមុន ចាប់ផ្ដើមរលុបសឹងគ្មានសល់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អាវក្រៅ Jennie ពាក់ក្នុងវីដេអូរបស់ Grimes មានប្រភពមកពីសារមន្ទីរមួយ
ចុចអាន៖ បង្ហើបមូលហេតុដែលអតីតបវរកញ្ញាអាមេរិក លោតសម្លាប់ខ្លួន កាលពីព្រឹកមិញ

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់