ជីវិតកម្សាន្ដ
លេចភស្តុតាងសំខាន់មួយទៀត ពីម្ដាយ Tangmo ក្រោយជនអនាមិក ទុកចោលមុខផ្ទះ (មានវីដេអូ)
កាលពីថ្ងៃទី ២៤ ខែកុម្ភៈ កន្លងទៅ មិត្តរួមដំណើរ ២ នាក់ក្នុងចំណោម ៥ នាក់លើទូក ត្រូវបានប៉ូលិសកោះហៅមកបំភ្លឺ រួមមាន Gatick និង Sand បានចេញមកនិយាយទាំងទឹកភ្នែក រៀបរាប់ពីហេតុការណ៍កើតឡើង។ តែការទម្លាយនោះហាក់ធ្វើឲ្យមហាជន សម្ដែងការមិនពេញចិត្តឡើយ ដោយម្នាក់ៗយល់ថា ពួកគេទាំងពីរនិយាយមិនពិត។

ក្រោយចម្លើយជនសង្ស័យមិនសម ម្ដាយរបស់ Tangmo គឺលោកស្រី Panida Siriyuthyothin បានចេញមុខមកបំភ្លឺ ដោយទម្លាយច្បាស់ៗថា ពាក្យសម្ដីដែល Gatick លើកឡើង គឺតែសុទ្ធកុហក ព្រោះថាលោកស្រី មិនជឿថា Gatick មានបំណងល្អលើ Tangmo ឡើយ។

លោកស្រីសន្និដ្ឋានថា Tangmo ត្រូវបានគេរំលោភទាំងផ្លូវកាយ និងផ្លូវចិត្តយ៉ាងពិតប្រាកដ ។ ខណៈដែលនៅលើទូក គឺអាចនឹងមានការអន់ចិត្តគ្នា ពោលគឺមានជម្លោះនឹងគ្នា ព្រោះការដែលនាងទៅញាំអាហារពេលល្ងាចនោះ គឺពួកគេមានបំណងផ្សេងជាមួយនាង។ បើសិនថានាងដឹងថា ទៅជួបនេះក្នុងគោលបំណងមិនល្អ ក៏មិនទៅនោះដែរ តែនាងមិនដឹងរឿង។

យ៉ាងណាមិញ មូលហេតុដែលលោកស្រី ហ៊ាននិយាយបែបនេះ ក៏ព្រោះតែលោកស្រីបានទទួលភស្តុតាងពីមិត្តម្នាក់ ក្នុងចំណោមអ្នករួមទូក ៥ នាក់ដែលពុំដឹងរឿងនោះ បានមកចែករំលែករឿងរ៉ាវទៅកាន់មិត្តភ័ក្ដិលោកស្រី ហើយមិត្តភ័ក្ដិលោកស្រីក៏បានយករឿងនោះមកប្រាប់លោកស្រី ខណៈភស្តុតាង និងសារឆែតទាំងនោះ បានប្រគល់ឲ្យក្រុមប៉ូលិសនៅស្ថានីយ Muang Nonthaburi ស៊ើបអង្កេតហើយ។

លោកស្រី Panida ក៏មិនពុំហ៊ានបញ្ចេញភិនភាគ ពីបុគ្គលដែលបង្ហើបរឿងមកកាន់លោកស្រីឡើយ គ្រាន់តែដឹងថា គេមានបំណងល្អ ទើបគេបានប្រាប់គាត់។ មិនត្រឹមតែប៉ុណ្ណោះ ពេលនេះលោកស្រីក៏ទទួលបានភស្តុតាង DVD និង សំបុត្រមួយច្បាប់ ដែលមិនដឹងថាជានរណាទេ បានយកមកទុកនៅមុខផ្ទះ (ជាការសន្ទនាអំពីមនុស្សនៅលើកប៉ាល់។)។ DVD និង ឯកសារនោះ អាចជាមានប្រយោជន៍មួយ សម្រាប់ការស៊ើបអង្កេតរឿងក្ដីមួយនេះ ហើយគាត់នឹងយកវាទៅប្រគល់ឲ្យប៉ូលិសដើម្បីធ្វើការដូចគ្នា។ ដូចនេះ សម្រាប់រឿងរ៉ាវបន្តនឹងទៅជាយ៉ាងណា មានតែរង់ចាំពីការស៊ើបរបស់ប៉ូលិសតែប៉ុណ្ណោះ តែជឿថា នឹងមានយុត្តិធម៌ពិតសម្រាប់កូនស្រីរបស់គាត់ដូចគ្នា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ខ្សែជីវិតដ៏ជូរចត់របស់ Tangmo មុនពេលជួបឧប្បត្តិហេតុ បាត់បង់ជីវិត
-
កីឡា២៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


