ជីវិតកម្សាន្ដ
មកដឹងដំណើររឿង និងជំងឺដែលធ្វើឲ្យភរិយាលោក Will Smith ជ្រុះសក់អស់ពីក្បាល
ហេតុការណ៍ដែលធ្វើឲ្យពិភពលោកចាប់អារម្មណ៍នៅថ្ងៃនេះ គឺមួយកំផ្លៀងរបស់លោក Will Smith លើតារាកំប្លែង Chris Rock ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Oscars។

លោកប្រៀបធៀបសក់របស់តារាស្រី Jada Pinkett Smith ដែលជាប្រពន្ធរបស់ Will Smith ទៅនឹងការលេចមុខសម្តែងរបស់តារាស្រី Demi Moore ក្នុងខ្សែភាពយន្តរឿង “G.I. Jane” និងបានស្នើឲ្យនាងបង្ហាញខ្លួនសម្តែងក្នុងវគ្គបន្ត។
តើលោកស្រី Jada Pinkett Smith មានជំងឺអ្វី ហើយមានដំណើររឿងបែបណាជាមួយជំងឺនេះ?
លោកស្រី Pinkett Smith បានបើកចំហជាលើកដំបូងអំពីបញ្ហាស្បែកក្បាលក្នុងអំឡុងឆ្នាំ២០១៨ នៃលើកម្មវិធី Red Table Talk។

លោកស្រីបានចែករំលែកនៅក្នុងកម្មវិធីនោះថា “វាពិតជាគួរឲ្យរន្ធត់ណាស់ នៅពេលរឿងហេតុបានចាប់ផ្តើមដំបូង។ ថ្ងៃមួយខ្ញុំកំពុងងូតទឹក ហើយមានសក់មួយក្តាប់តូចនៅក្នុងដៃរបស់ខ្ញុំ អូព្រះអើយ តើខ្ញុំកំពុងទំពែកមែនទេ?”។
លោកស្រីបន្ថែមថា លោកស្រីបានរកឃើញវិធីព្យាបាលដើម្បីពន្យឺតការជ្រុះសក់ ប៉ុន្តែថា នាងបានរកគំនិតផ្សេងទៀត។ ខ្ញុំចាក់ថ្នាំស្តេរ៉ូអ៊ីតតិចតួច ហើយវាហាក់ដូចជាជួយបាន ប៉ុន្តែមិនអាចព្យាបាលជាទេ ទើបខ្ញុំរកវិធីផ្សេង។

“ខ្ញុំគ្រាន់តែចង់ថ្លែងអំណរគុណសម្រាប់ការជួយពីអ្នករាល់គ្នា ពីវេជ្ជបណ្ឌិតទាំងអស់ និងអ្នកផ្សេងទៀត ខ្ញុំពិតជាដឹងគុណខ្លាំងណាស់”។
លោកស្រី Pinkett Smith បានសម្រេចចិត្តកោរសក់ក្នុងខែកក្កដា ឆ្នាំ ២០២១ ដោយចែករំលែករូបថតលើ Instagram ជាមួយកូនស្រីឈ្មោះ Willow ដែលបានបំផុសគំនិតដោយការកាត់សក់ខ្លី។

Alopecia គឺជាជំងឺបណ្តាលឲ្យជ្រុះសក់ ដោយសារតែប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ដំណើរការខុសប្រក្រតី។
Marilyn Sherlock ប្រធានវិទ្យាស្ថាន Trichologists និយាយថា ជាធម្មតា សក់ចាប់ផ្តើមជ្រុះដុំៗ ហើយលេចឡើងភាពឆកនៅលើស្បែកក្បាល។ សក់អាចចាប់ផ្ដើមដុះឡើងវិញនៅកន្លែងមួយ ប៉ុន្តែនៅតែជ្រុះនៅកន្លែងផ្សេង។ សក់អាចចាប់ផ្តើមស្តើងពេញក្បាល។

ហេតុផលខ្លះ ប្រព័ន្ធភាពស៊ាំរបស់រាងកាយ ចាប់ផ្តើមវាយប្រហារឫសសក់។ កោសិកាឈាម.សពិសេសនៅក្នុងរាងកាយដែលត្រូវបានគេស្គាល់ថា T-lymphocytes ធ្វើឲ្យសក់ឈប់លូតលាស់។
មានភ័ស្តុតាងរឹងមាំ បង្ហាញថា Alopecia ជាជំងឺតំណពូជ។ ប្រហែល ២៥%នៃអ្នកជំងឺ មានប្រវត្តិគ្រួសារជួបជំងឺនេះដែរ។

ជំងឺ Alopecia ជាធម្មតាប៉ះពាល់ដល់ក្មេងជំទង់ ប៉ុន្តែវាក៏អាចប៉ះពាល់ដល់មនុស្សគ្រប់វ័យផងដែរ។
មិនមានវិធីព្យាបាលដែលគេដឹងច្បាស់នោះទេ ថ្វីមានវិធីព្យាបាលផ្សេងៗដែលអាចមានប្រសិទ្ធភាពសម្រាប់មនុស្សមួយចំនួនក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ភ្ញាក់ផ្អើលតារាសម្តែង Will Smith ទះកំផ្លៀងពិធីករ កណ្តាលឆាកពាន Oscars (មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


