ជីវិតកម្សាន្ដ
រឿងពិតមួយចំនួនពី Mark Prin តារាប្រុសជួរមុខក្នុងប្រទេស ថៃ
Prin Suparat ត្រូវបានគេស្គាល់ថា Mark Prin ជាតារាសម្តែង និងជាបង្ហាញម៉ូដដ៏ល្បីរបស់ប្រទេសថៃ។ លោកកើតនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ១៩៩០។ បច្ចុប្បន្ន Mark Prin មានអាយុ ៣២ ឆ្នាំនិងចាប់ផ្ដើមមានប្រជាប្រិយភាពដោយសារតែលោកបានដើរតួនៅក្នុងរឿង Punya Chon Kon Krua ក្នុងឆ្នាំ ២០១២ និងរឿង Kleun Cheewit ក្នុងឆ្នាំ ២០១៧។

ជីវិតដំបូង តារាសម្ដែងរូបនេះ កើតនៅខេត្តឈៀងម៉ៃ ដោយមានឪពុកម្ដាយជាជនជាតិថៃកាត់ចិន និងធំធាត់នៅទីក្រុង Lampang ។ ការឆ្លងកាត់ និងការឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈ និងការសម្ដែងរបស់លោក បានចាប់ផ្ដើមបន្ទាប់ពីលោកត្រូវបានអ្នកដឹកនាំម្នាក់ ដែលធ្វើការឲ្យប៉ុស្តិ៍លេខ ៣ ឃើញដោយចៃដន្យ ។ Mark Prin ក៏ជាសមាជិកនៃក្រុមដែលមានឈ្មោះថា Channel 3 Superstar ដែលមាន Mario Maurer, Nadech Kugimiya, Pakorn Chatborirak, និង Phupoom Pongpanu ផងដែរ។
ការអប់រំ លោករៀននៅមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅសាកលវិទ្យាល័យ Rangsit លើជំនួយផ្នែកកីឡា។ សមត្ថភាពរបស់លោកគឺ ខ្សែក្រវាត់ខ្មៅយូដូ (ទម្ងន់មធ្យម) ហើយស្ថិតក្នុងក្រុមយូដូ តំណាងឲ្យសាកលវិទ្យាល័យ Rangsit ផងដែរ។

ការចាប់ផ្ដើមអាជីពសម្ដែងដំបូង
លោកបានសម្ដែងដំបូង ក្នុងរឿង Ngao Ruk Luang Jai នាឆ្នាំ២០១០។
-Thara Himalaya ក្នុងឆ្នាំ ២០១០
-Tawan Deard ក្នុងឆ្នាំ ២០១១
-Sam Noom Nuer Tong ក្នុងឆ្នាំ ២០១១
-Nuer Mek 2 ក្នុងឆ្នាំ ២០១២
-Khun Chai Ronapee ក្នុងឆ្នាំ ២០១៣
-Pope Rak ក្នុងឆ្នាំ ២០១៤
-Ab Ruk Online ក្នុងឆ្នាំ ២០១៥
-Kleun Cheewit ក្នុងឆ្នាំ២០១៧
-Kom Faek ក្នុងឆ្នាំ ២០១៨
-Rak Jang Aoey ក្នុងឆ្នាំ ២០១៩
-Ok Keub Hak Ab Ruk Khun Samee ក្នុងឆ្នាំ ២០២០
-Thrab Fah Mee Tawan ក្នុងឆ្នាំ ២០២០

ទ្រព្យសម្បត្តិសុទ្ធរបស់ Mark Prin ត្រូវបានគេប៉ាន់ស្មានថា មានចំនួន១ លានទៅ៥លានដុល្លារ គិតត្រឹមឆ្នាំ ២០២២។ បច្ចុប្បន្ននេះ លោកត្រូវបានគេដឹងថា ជាមិត្តប្រុសរបស់តារាសម្ដែងស្រី Kimberley Anne Woltemas៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាស្រី ថៃ ៨ រូប កំពុងធ្វើការជាមួយម៉ាកយីហោលំដាប់អន្តរជាតិល្បីៗ លើពិភពលោក
ចុចអាន៖ធ្លាយរូបថតតារាល្បីៗ ថៃ កាលនៅរៀន អ្នកខ្លះខុសពីមុនដាច់ មើលសឹងមិនស្គាល់ថាជានរណា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ