ជីវិតកម្សាន្ដ
មុនក្លាយជាកំពូលតារាចម្រៀងប្រចាំប្រទេស តើ ព្រាប សុវត្ថិ មានខ្សែជីវិតដូចម្ដេចខ្លះ?
ប្រឡូកក្នុងវិស័យសិល្បៈជិត ៣០ ឆ្នាំ កំពូលតារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ បានឆ្លងកាត់ឧបសគ្គអ្វីខ្លះ នឹងមានជីវិតយ៉ាងដូចម្ដេចទម្រាំមានថ្ងៃនេះ។

ព្រាប សុវត្ថិ កើតនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ១៩៧៥ កំឡុងពេលដែលកងទ័ព ខ្មែរក្រហម ធ្វើការជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងភ្នំពេញ នាថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥។ ក្រោយបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងឆ្នាំ ១៩៩១ លោកក៏បន្តការសិក្សាបរិញ្ញាបត្រច្បាប់ និងសេដ្ឋកិច្ច នៅសកលវិទ្យាល័យសេដ្ឋកិច្ច ក្នុងអំឡុងពេលនោះ លោកបានដាក់ពាក្យបម្រើកងទ័ព។ ក្នុងឆ្នាំ ១៩៩២ លោកបានចូលធ្វើទាហាន នៅអគ្គស្នងការនយោបាយ ព្រាប សុវត្ថិ ឧស្សាហ៍ឡើងច្រៀងក្នុងកម្មវិធីជប់លៀងផ្សេងៗ។ ដោយសារសំឡេងមានទឹកដម លោកក៏ត្រូវបានមិត្តភក្ដិនែនាំឲ្យទៅចេញច្រៀងតាមរង្គសាល និងតាមបារប៊ីហ្គាដេន។ ក្នុងឆ្នាំ ១៩៩៤ លោកដើរច្រៀងតាមភោជនដ្ឋានផ្សេងៗជាច្រើន បានតែ ១ ឆ្នាំ លោកក៏បានទៅច្រៀងឲ្យផលិតកម្ម រស្មីហង្សមាស ក្នុងឆ្នាំ ១៩៩៥ ពេលនោះហើយ ដែលលោកបានបោះជំហានឈានចូលក្នុងវិស័យសិល្បៈយ៉ាងពេញលេញជាលើកដំបូង និងបានចេញបទចម្រៀងជាលើកដំបូង “អូនជាបេះដូងបង” ។

ក្នុងអំឡុងឆ្នាំ ១៩៩៥ ព្រាប សុវត្ថិ បានចូលច្រៀងក្នុង ផលិតកម្ម រស្មីហង្សមាស និងបានចេញបទចម្រៀងជាលើកដំបូងរបស់ខ្លួនចំនួន ២ បទ ដែលមានចំណងជើងថា “ចាំអូនមួយជីវិត” និងបទ “អូនជាបេះដូងបង” ការបង្ហាញខ្លួនរបស់ ព្រាប សុវត្ថិ ក្នុងបទចម្រៀងលើកដំបូងពេលនោះមិនទាន់ទទួលបានការពេញនិយមស្ដាប់ច្រើននោះទេ ត្បិតពេលនោះ ព្រាប សុវត្ថិ ត្រូវប្រកួតប្រជែងជាមួយតារាចម្រៀងជួរមុខ និងតារាចម្រៀងរាមច្បងជាច្រើនទៀត ក្នុងផលិតកម្មដូចគ្នា។ ព្រាប សុវត្ថិ បានបន្តច្រៀងក្នុងផលិតកម្ម រស្មីហង្សមាស ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ១៩៩៧ ជាមួយតារាចម្រៀងជាច្រើនដូចជា៖ លោក សុះ ម៉ាច និង អ្នកស្រី សួន ចន្ថា ក្នុងអាល់ប៊ុមរស្មីហង្សមាស និង កញ្ញា ទូច ស៊ុននិច ។ ក្នុងឆ្នាំ ១៩៩៨-១៩៩៩ ព្រាប សុវត្ថិ បានចាប់ដៃគូជាមួយអ្នកស្រី ហ៊ឹម ស៊ីវន និង អ្នកស្រី សួន ចន្ថា រួមគ្នាក្នុងអាល់ប៊ុមរស្មីហង្សមាសឆ្លងឆ្លើយ ហើយមានការពេញនិយមស្ដាប់ជាច្រើនផងដែរ។ លោក ព្រាប សុវត្ថិ ក៏បានរៀបអាពាហ៍ពិពាហ៍ នៅឆ្នាំ ១៩៩៧ និងមានចំណងដៃកូនប្រុសចំនួន ៣ នាក់។

ក្នុងអំឡុងឆ្នាំ ២០០០ លោក ព្រាប សុវត្ថិ បានចេញនូវបទចម្រៀង រាំវង់ ដើម្បីចូលរួមអបអរ ពិធីបុណ្យចូលឆ្នាំខ្មែរ ក្នុងនោះមានបទ “រាំវង់សហស្សវត្សរ៍ថ្មី” និងអាល់ប៊ុមដៃគូ ជាមួយអ្នកស្រី ហ៊ឹម ស៊ីវន បទចម្រៀងដែលធ្វើឱ្យលោក ព្រាប សុវត្ថិ កាន់តែមានភាពល្បីល្បាញក្នុងពេលនោះគឺបទ “មានថ្មីម្ដេចមិនប្រាប់” ចេញក្នុងអាល់ប៊ុមទោល ក្លាយជាបទចម្រៀងដែលមានការចាក់ស្ដាប់ច្រើនបំផុតក្នុងប្រទេសកម្ពុជា។ ក្នុងអំឡុងឆ្នាំ ២០០១ លោក ព្រាប សុវត្ថិ បានចូលរួមក្នុងកម្មវិធីប្រគំតន្ត្រី សុខភាពមាតាពិភពលោក ដែលរៀបចំឡើងដោយ អង្គការ យូនីសេហ្វ (UNICEF) ស្ដីពី “សប្ដាហ៍ពិភពលោក បំបៅកូនដោយទឹកដោះម្ដាយ” (World Breastfeeding Week) និងមានការផ្សាយផ្ទាល់ក្នុងទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ផងដែរ។

ក្រោមការខិតខំប្រឹងប្រែងរបស់លោកក៏បានទទួលសមិទ្ធផលជាច្រើនដូចជា៖ នៅឆ្នាំ ២០០០ បទ ” មានថ្មីម្ដេចក៏មិនប្រាប់” បានក្លាយជា Top1 Music Apsara FM, ឆ្នាំ ២០០៣ ព្រាប សុវត្ថិ ក៏បានត្រូវអញ្ជើញឲ្យចូលរួមក្នុងការប្រគំតន្ដ្រី J-ASEAN Pops តំណាងឲ្យប្រទេសកម្ពុជា, ឆ្នាំ ២០០៥ បទ ” U Better Not Come ” ក្លាយជាបទ Top1 Music Apsara FM, ឆ្នាំ ២០១២ ព្រាប សុវត្ថិ បានឈ្នះពានរង្វាន់ Cambodia Top Singer នៅកម្មវិធីអាណាចក្រតារា និងនៅឆ្នាំ ២០១៨ លោកក៏បានឈ្នះពានរង្វាន់ Best Male Artist Of The Year។
ក្នុងការជ្រកក្រោមដំបូលផលិតកម្មហង្សមាស លោកក៏បានក្លាយជាគណៈកម្មាធិការកម្មវិធីធំៗមាន៖ Cambodia Idol, X Factor Cambodia, The Voice Kid Cambodia។ ទន្ទឹមនឹងភាពល្បីល្បាយមិនថមថយ នៅឆ្នាំ ២០២០ ម្ចាស់បទ មានថ្មីម៉េចក៏មិនប្រាប់ ក៏បានសម្រេចចិត្តចាកចេញពីផលិតកម្មហង្សមាស បោះជំហានទៅផលិតកម្ម Galaxy Navatra ដែលមានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាម្ចាស់ផលិតកម្ម។

គួររំលឹកថា ក្រៅពីការច្រៀង លោក ព្រាប សុវត្ថិ ក៏មានមុខជំនួញធំៗកាន់កាប់ផងដែរ មិនថាអចលនទ្រព្យ ហាងកាត់សក់ ហាងកាត់ដេរ ភោជនីយដ្ឋាន ហើយលោកក៏បាននាំចូលផ្ដាច់មុខសាប៊ូកក់សក់ Preap Sovath Brand លើសពីទៅទៀតនេះ លោកក៏ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារជា ឧកញ៉ា កាលពីពេលថ្មីៗនេះ ផងដែរ៕


អត្ថបទ៖ ផានិត

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?