ជីវិតកម្សាន្ដ
កូនស្រីទាំងពីររបស់ Angelina កាន់តែធំ កាន់តែដូចគ្នា មើលសឹងច្រឡំបងប្អូនភ្លោះ
Shiloh និង Vivienne កូនស្រីទាំងពីររបស់ Angelina Jolie និង Brad Pitt កាន់តែធំ កាន់តែស្រស់ស្អាត និងមានមុខមាត់ស្រដៀងគ្នាខ្លាំង សឹងច្រឡំគ្នា ស្របពេលដែលអ្នកគាំទ្រជាច្រើនមិនអាចបែងចែកបានទេថា ម្នាក់ណាជាបង ឬម្នាក់ណាជាប្អូន នៅក្នុងការបង្ហាញមុខរបស់ពួកគេទាំងពីរនាពេលថ្មីៗកន្លងទៅនេះ។

នៅក្នុងចំណងអាពាហ៍ពិពាហ៍អស់រយៈពេល ១២ឆ្នាំ តារាហូលីវូដ Angelina Jolie និងតារាសម្ដែង Brad Pitt មានកូនសរុបចំនួន ៦នាក់ ក្នុងនោះកូនបង្កើតមាន នាក់៣ និងកូនចិញ្ចឹម ៣នាក់ ដែលកូនស្រីបង្កើតពីរនាក់គឺ Shiloh (១៦ឆ្នាំ) និង Vivienne ( ១៤ឆ្នាំ) ។

តាំងពីចាប់កំណើត រហូតពេលនេះ កូនស្រីទាំងពីរបានក្លាយជាទីចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដោយសារតែឪពុកម្តាយរបស់ពួកគេទាំងពីរជាមនុស្សដ៏មានប្រជាប្រិយភាព។

យោងតាមសារព័ត៌មានអាមេរិក ថ្មីៗនេះ កូនៗរបស់ Angelina Jolie បានទៅដើរទិញឥវ៉ាន់ជាមួយគ្នានៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។ ដោយសារការរាតត្បាតកូវីដ-១៩ នៅតែរីករាលដាល ទាំង៣នាក់ម្ដាយកូនត្រូវពាក់ម៉ាស់ ដើម្បីការពារខ្លួន។ គួរឲ្យកត់សម្គាល់ ដោយសារតែរឿងនេះ អ្នកនិយមលេងអ៊ីនធឺណេតមានការភ័ន្តច្រឡំក្នុងការកំណត់អត្តសញ្ញាណថានរណាជា Shiloh និងនរណាជា Vivienne ។


តាមពិតទៅ កាលពីពួកគេនៅក្មេង ពួកគេហាក់មិនដូចគ្នាប៉ុន្មានឡើយ ប៉ុន្តែយូរៗទៅក្មេងស្រីជំទង់ទាំងពីរ កាន់តែធំឡើង មុខកាន់តែមានភាពស្រដៀងគ្នា។ ជាពិសេស Shiloh និង Vivienne កាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ ព្រោះសម្រស់បងប្អូនស្រីទាំងពីរស្អាតឡើងទ្វេដង ឯមុខមាត់កាត់ទៅរកប៉ាម៉ាក់គ្មានខុស។

គួររំលឹកថា Shiloh និង Vivienne បានប្រឡូកក្នុងភាពយន្តហូលីវូដល្បីៗ តាំងពីនៅក្មេងៗមកម្ល៉េះ។ ខណៈ Vivienne សម្ដែងក្នុងភាពយន្ត Maleficent ជាមួយម្តាយរបស់នាង ឯ Shiloh ដែលជាបងបានសម្តែងរួមគ្នាជាមួយឪពុក ក្នុងរឿង Kung Fu Panda 3 និងរឿង The Curious Case of Benjamin Button ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ ពិតទេ Angelina Jolie និង The Weeknd មានទំនាក់ទំនងស្នេហាលួចលាក់?
ចុចអាន៖ សម្ពោធរឿង Marvel ម្សិលមិញ Angelina ដឹកដៃកូនស្រីទាំង ២ ដើរលើកម្រាលព្រំក្រហម មើលសឹងមិនស្គាល់
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


