ជីវិតកម្សាន្ដ
ឈុតផឹកតែពីចានទម្រពែងរបស់តួ Gangubai បង្ហាញពីវប្បធម៌ដ៏ជូរចត់មួយរបស់ឥណ្ឌា
ថ្មីៗនេះ ខ្សែភាពយន្តឥណ្ឌារឿង “Gangubai” កំពុងទទួលបានប្រជាប្រិយភាពខ្លាំងក្លា នៅលើ Netflix និងបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក បើទោះបីជារឿងនេះចេញផ្សាយតាំងពីខែកុម្ភៈ ឆ្នាំ២០២២ក៏ដោយ។ រឿង “Gangubai” ជាភាពយន្តស្ដែងពីប្រវត្តិសាស្ត្រពិតរបស់អ្នកស្រី Gangubai Kothewali នៅអំឡុងឆ្នាំ១៩៤៧-១៩៦៤។

រឿងនេះបានបង្ហាញឱ្យឃើញពីខ្សែជីវិតយ៉ាងជូរចត់របស់តួស្រី Gangubai ដែលត្រូវមិត្តប្រុសបោកប្រាស់ទៅលក់ធ្វើជាស្រីពេស្យា តាំងពីអាយុ ១៦ឆ្នាំ។ ទោះបីផុងខ្លួនជួបនឹងរឿងអពមង្គលយ៉ាងណា នាងបានក្រោកតស៊ូមកវិញ រហូតក្លាយជាអ្នកគ្រប់គ្រងផ្ទះបន និងបានងើបឡើងប្រឆាំងទាមទារសិទ្ធឱ្យស្រ្តីលក់ខ្លួនទាំងអស់។

ទន្ទឹមនឹងភាពល្បីល្បាញនៃខ្សែភាពយន្តនេះ មនុស្សជាច្រើនផ្ដោតការចាប់អារម្មណ៍នូវឈុតឆាកប្លែកៗមួយចំនួន ដែលគេទស្សនារួច ហាក់មិនយល់ន័យ ហើយបង្កើតជាប្រធានបទជជែកមកទល់នឹងពេលនេះ។ ក្នុងនោះទស្សនិកជាច្រើនកើតចម្ងល់ថា ហេតុអ្វីបានជាតួនាង Gangubai ផឹកតែពីចានទម្រពែង ជំនួសឱ្យការផឹកតែពីពែងធម្មតា? តើសកម្មភាពទាំងនោះបង្ហាញពីអ្វី?

ត្រឡប់ទៅក្នុងប្រវត្តិសាស្ត្រដើម ក្រោយសង្រ្គាមលោកលើកទី២ ប្រទេសឥណ្ឌាបាននៅស្ថិតក្រោមមហាអំណាចរបស់អង់គ្លេស។ កាលឆ្នាំនោះ អង់គ្លេសបានចូលគ្រប់គ្រង និងដាក់អាណានិគមលើឥណ្ឌា ដោយដាក់ពង្រាយកងទ័ពជាច្រើន និងផ្សព្វផ្សាយវប្បធម៌នានាទៅកាន់ប្រទេសនេះ។ កាលណោះឥណ្ឌាបានបែកចែកវណ្ណៈ និងឋានៈសង្គម រហូតធ្វើឱ្យអ្នកស្ថិតក្នុងវណ្ណៈក្រោម មិនមានសិទ្ធិគ្រប់គ្រាន់ សូម្បីតែការផឹកទឹកតែ។ ពេលនោះហើយ ដែលវប្បធម៌ផឹកតែពីចានទម្រចាប់កំណើត!

ដោយឡែកនៅក្នុងឈុតឆាកដែល Gangubai ទៅជួបជាមួយនាយករដ្ឋមន្ត្រី លោកបានបង្ហាញការស្អប់ខ្ពើមចំពោះស្ត្រីពេស្យាចារ ដោយបង្ហាញជំហរមិនចង់ចាប់ដៃ និងផឹកតែជាមួយនាងនោះទេ។ ដើម្បីបង្ហាញនូវការគោរព និងវណ្ណៈតូចទាបរបស់ខ្លួន Gangubai បានចាក់តែពីពែង ដាក់លើចានទម្រពែងនោះវិញ ទើបនាងផឹកវា។ ជំនួសឱ្យការផឹកទឹកតែធម្មតា ទង្វើនេះជាការបង្ហាញពីភាពអោនលំទោន ដែលអ្នកតូចទាបគួរធ្វើចំពោះអ្នកធំ ឬអ្នកមុខអ្នកការ ហើយឋានានុក្រមសង្គមមួយនេះ នៅតែបន្តរហូតដល់សព្វថ្ងៃ។
បច្ចុប្បន្ន ប្រជាជនឥណ្ឌានៅតែផឹកតែក្នុងចានទម្រពែង ជាញឹកញាប់ ដោយអ្នកខ្លះនិយាយថា ប្រជាជនឥណ្ឌាផឹកតែបៀបនេះជាប្រចាំ រហូតក្លាយទៅជាវប្បធម៌ទៅហើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កូនស្រីទាំងពីររបស់ Angelina កាន់តែធំ កាន់តែដូចគ្នា មើលសឹងច្រឡំបងប្អូនភ្លោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


