ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ ប្រកាសស្ម័គ្រចិត្តបង្ហាត់គុនល្បុក្កតោដល់យុវជន៣០០នាក់ដោយឥតគិតថ្លៃ
នេះគឺជាដំណឹងដ៏គួរឲ្យរំភើបខ្លាំងណាស់សម្រាប់យុវជនខ្មែរទាំងប្រុស-ស្រីដែលមានបំណងចង់ហាត់រៀនគុនល្បុក្តតោ ខណ:ដែលតារាសម្តែង និងជាគ្រូគុនល្បុក្កតោល្បីឈ្មោះកញ្ញា ពេជ្រ ចរណៃ បានប្រកាសផ្តល់ឱកាសដល់កូនខ្មែរចំនួន៣០០នាក់ដោយឥតគិតថ្លៃ។

ថ្លែងប្រាប់ កម្ពុជាថ្មី តាមរយ:សាអរឡិចត្រូនិចកញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ថា ការដែលបើកបង្ហាត់ដោយឥតគិតលុយនេះ គឺគោលបំណងធំដើម្បីចង់ពង្រីកឲ្យមានធនធានអ្នកដែលហាត់គុនល្បុក្កតោបានច្រើន។ ម្យ៉ាងទៀតដោយមើលឃើញថា ប្រសិនបើការបង្ហាត់នេះយើងយកប្រាក់ពីពួកគាត់ គឺប្រហែលជាពួកគាត់មិនអាចមានលទ្ធភាពដើម្បីហាត់ទេ និងមួយផ្នែកវិញទៀតគឺចំនួនអ្នកដែលអាចចង់រៀនមានតិចតូច។

តារាស្រីកញ្ញា ពេជ្រ ចរណៃ បាននិយាយបន្តថា ដោយមើលឃើញពីចំណុចនេះហើយទើបខ្លួនសម្រេចចិត្តចំណាយពេលវេលាផ្ទាល់ខ្លួនខ្លះ ដើម្បីប្រកាសប្រមូលពួកគាត់មកបង្ហាត់បង្រៀនគុនល្បុក្កតោដែលជាកេរ្តិ៍មរតកដូនតាខ្មែរនេះឡើង។ កញ្ញា ពេជ្រ ចរណៃ បញ្ជាក់ថា សម្រាប់សាលាគុណដែលត្រៀមបើកបង្ហាត់សិស្សជាង៣០០នាក់នេះ គឺមានទីតាំងនៅម្តុំគីរីរម្យ ស្រុកត្រែងត្រយឹង ខេត្តកំពង់ស្ពឺ។

កញ្ញា ចរណៃ បានបញ្ជាក់បន្ថែមដែរថា គោលដៅរបស់យើងក៏ផ្សាភ្ជាប់កម្មវិធីព្រឹត្តិការណ៍ល្ខោនខោលនៅចុងឆ្នាំ២០២២នេះដែរ។ ដូច្នេះហើយទើបយើងជ្រើសរើសយុវជនស្ម័គ្រចិត្តចំនួន៣០០នាក់នេះមកបង្ហាត់បង្រៀនដល់ពួកគាត់បណ្តើរៗទម្រាំដល់កម្មវិធីនោះ គឺអាចចម្រាញ់យកអ្នកដែលមានសមត្ថភាពទៅបង្ហាញសិល្ប:ក្បាច់គុនបុរាណបានតាមរយ:ការសម្តែងដោយផ្ទាល់និងអត់គិតប្រាក់ទេ។

សូមជម្រាបដែរថា នេះពុំមែនទើបជាលើកទី១ទេដែលកញ្ញា ពេជ្រ ចរណៃ ប្រកាសជ្រើសរើសបង្ហាត់យុវជនខ្មែរដោយឥតគិតថ្លៃ ខណ:ដែលកាលពីឆ្នាំ២០២១កន្លងទៅ នាងក៏បានជ្រើសរើសសិស្សចំនួន២០០នាក់បង្ហាត់គុនល្បុក្កតោដោយឥតគិតថ្លៃ និងទទួលបានជោគជ័យផងដែរ៕
អត្ថបទ៖ ចាន់រ៉ា



-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


