ជីវិតកម្សាន្ដ
រឿងភាគកូរ៉េ “Anna” សម្ដែងដោយ Suzy កំពុង រងការរិះគន់ និងខឹងសម្បារពីប្រជាជន ចិន
រឿងភាគថ្មីរបស់ Suzy ដែលមានចំណងជើងថា “Anna” ចាក់ផ្សាយផ្តាច់មុខលើ Coupang Play ខណៈថ្មីៗនេះ កំពុងប្រឈមមុខនឹងការរិះគន់ ពីអ្នកនិយមលេងអ៊ីនធឺណិតនៅចិន យ៉ាងខ្លាំងក្លា។

ការរិះគន់ដ៏ខ្លាំងក្លានេះ កើតឡើងនៅក្នុងវគ្គទីពីរ បន្ទាប់ពីតួអង្គ Suzy បានទៅហាងច្នៃម៉ូដជជុះមួយ ដើម្បីលក់នាឡិកាដែលនាងទទួលបានជាកាដូ។ នៅក្នុងវគ្គនេះ បុគ្គលិកម្នាក់នៅក្នុងហាងប្រាប់ Suzy ថា នាឡិកានេះមិនមានតម្លៃខ្លាំងនោះទេ ហើយថា នាងត្រូវបានគេបោកប្រាស់ហើយ។

បុគ្គលិកដដែលរូបនោះក៏បានបន្ថែមទៀតថា តើអ្នកមិនដឹងទេ? នាឡិកានេះផលិតនៅប្រទេសចិន ប៉ុន្តែគេបានដាក់ស្លាកវាថា ‘Swiss Made’ ។ បន្ទាប់មកពួកគេបានគិតប្រាក់ ៨.០០ លានវ៉ុន ( ៦,១៥០ដុល្លារ) ខណៈនាឡិកានេះ ចំណាយត្រឹមតែ ៧៦.៨០ ដុល្លារ ដើម្បីបង្កើតវាឡើងមក។
ភ្លាមៗនោះដែរ អ្នកនិយមលេងអ៊ីនធឺណិតនៅចិនជាច្រើន បានលើកយកឈុតនេះមកជជែកគ្នា ហើយបានចែករំលែកវានៅលើបណ្ដាញសង្គម Weibo ថា តើអ្នកទាំងអស់គ្នាបានទស្សនារឿងថ្មីរបស់ Suzy “Anna” ហើយឬនៅ? ផ្នែកជាច្រើននៃរឿងនេះ គឺមានភាពចម្រូងចម្រាស។ មានឈុតមួយដែលតួស្រីបានអំណោយនាឡិកាក្លែងក្លាយ។ ពេល Anna ទៅលក់នាឡិកា បុគ្គលិកហាងបាននិយាយថា ‘តើអ្នកមិនដឹងម៉ាកនេះមិនល្អទេ?’ ពួកគេបាននិយាយថា នាឡិកានេះត្រូវបានផលិតនៅប្រទេសចិន ហើយបន្ទាប់មកបានដឹកជញ្ជូនទៅប្រទេសស្វីស ដើម្បីដាក់ម៉ាកយីហោ (ជាមូលដ្ឋានបញ្ជាក់ថា យើងជាកន្លែងផលិតផលិតផលក្លែងក្លាយ)។


អ្នកនិយមលេងអ៊ីនធឺណិតចិន បានសម្ដែងការខឹងសម្បារចំពោះឈុតនេះ ដោយលើកឡើងថា រឿងនេះបានបង្កប់ន័យថាផលិតផលដែលផលិតនៅប្រទេសចិនមិនល្អ។ “ភាពអស្ចារ្យរបស់ជនជាតិកូរ៉េ គឺតិចជាងទំហំប្រទេសរបស់ពួកគេ” ។ ពួកគេមិនមានទីផ្សារនៅក្នុងប្រទេសចិនទៀតទេ ដូច្នេះ ពួកគេអាចនិយាយអាក្រក់អំពីប្រទេសយើង។
យ៉ាងណាមិញ មានអ្នកនិយមលេងអ៊ីនធឺណិតផ្សេងទៀត ដែលសម្តែងការខកចិត្តនឹង Suzy ដោយនិយាយថា “ទោះបីជាអ្នកនិពន្ធសរសេរស្គ្រីបក៏ដោយ ក៏នាងនៅតែជ្រើសរើសតួនាទីនេះបន្ទាប់ពីអានវា” ខណៈពេលដែលមានអ្នកនិយមលេងអ៊ីនធឺណិតផ្សេងទៀត បានការពារ Suzy ថា “ហេតុអ្វីបានជាអ្នកខឹង Suzy? នាងកំពុងដើរតួ ទាំងផលិតករ Anna ឬ Suzy មិនបានឆ្លើយតបនឹងការរិះគន់នោះទេ។

គួរបញ្ជាក់ថា Anna គឺជាភាពយន្តបែបចិត្តសាស្ត្រអំពី Yumi (តួអង្គ Suzy) ដែលបាត់បង់ផ្នែកមួយនៃនាងដោយសារតែការកុហក។ រឿងនេះសម្ដែងដោយ Suzy ព្រមទាំងតារាសម្ដែង Jung Eun Chae និង Kim Jun Han៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុផលដែលនាយករដ្ឋមន្ត្រី Koo លេចធ្លោខ្លាំងក្នុងរឿង The King
ចុចអាន៖វប្បធម៌កូរ៉េខាងត្បូង ៥ យ៉ាង គួរបង្រៀនដល់កូនប្រុស-ស្រី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


