ជីវិតកម្សាន្ដ
មិនធម្មតា! ឈិន ម៉ានិច្ច ទើបជោគជ័យមានលុយពេញដៃសម្ញែងសុទ្ធតែគ្រឿងអលង្ការ
តារាតារាចម្រៀងវ័យក្មេងកញ្ញា ឈិន ម៉ានិច្ច អំឡុងមួយរយ:ពេលនេះគឺបានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្ដាញសង្គមក្រោយពេលដែលនាងបានរៀបធ្វើពិធីឡើងគេហដ្ឋានថ្មីតម្លៃរាប់ម៉ឺនដុល្លារនៅឯស្រុកកំណើត។

តាមរយ:សមិទ្ធផលនេះបានធ្វើឲ្យកញ្ញា ឈិន ម៉ានិច្ច សម្តែងក្តីរំភើបខ្លាំង ខណៈផ្ទះថ្មីដែលចំណាយលុយផ្ទាល់ខ្លួនជាង៤ម៉ឺនដុល្លារសាងសង់នោះ គឺធ្វើឡើងដើម្បីជាការតបស្នងគុណឪពុកម្ដាយ ។ ក្រៅពីនោះ ឈិន ម៉ានិច្ច ក៏មិនភ្លេច ឡើយនូវគុណបំណាច់របស់អ្នកមានគុណចំនួនពីរដែលមិនមែនជាឪពុកម្ដាយរបស់នាង គឺផលិតកម្មរស្មីហង្សមាស និង អ្នកគាំទ្រ។

ដោយឡែកបើងាកមកចាប់អារម្មណ៍កាលពីអំឡុងដើមខែមិថុនា ឆ្នាំ២០២២ កញ្ញា ឈិន ម៉ានិច្ច ក៏បានបំពេញបំណង របស់ខ្លួនឯងវិញម្ដងដោយបានទិញរថយន្តយ៉ាងទំនើបម៉ាកJeepដែលត្រូវបានគេដឹងថាមានតម្លៃប្រមាណជិត១០ម៉ឺន ដុល្លារឯណោះ។ ប៉ុន្តែថ្វីត្បិតជាយ៉ាងណាក៏មានការលើកឡើងថា ការតុបតែងខ្លួនរបស់តារាចម្រៀងរូបនេះហាក់មិនសូវ មានភាពទាក់ទាញនិងហ៊ឺហារប៉ុន្មានឡើយ ។

បន្ទាប់ពីមានការលើកឡើងដូច្នេះ តារាចម្រៀងសំនៀងផ្អែមកញ្ញា ឈិន ម៉ានិច្ច ថ្មីៗនេះស្រាប់តែសម្ញែងនូវគ្រឿងអលង្ការទាំងឈុតៗដែលមានទាំងគ្រឿងពេជ្រ និងមាសជាច្រើនដោយបោះសម្ដីយ៉ាងចាក់ដោតទៀតផង។ ជាក់ស្តែងកញ្ញា ឈិន ម៉ានិច្ច បានសម្ញែងនូវគ្រឿងអលង្ការដោយរៀបរាប់យ៉ាងខ្លីថា « មុននិយាយមើលផងអូនបងអត់ចេះប្រេនទេមាន តែអីចឹងមុននិយាយគិតផងអូន»៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


