ជីវិតកម្សាន្ដ
Kim Kardashian ហ៊ានញ៉ាំដល់លាមក បើជួយឲ្យក្មេងជាងវ័យពិតមែន
កំពូលតារាបង្ហាញម៉ូដ Kim Kardashian ក្នុងវ័យ ៤១ឆ្នាំ បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រមិនស្ទើរ ក្រោយពីនាងបោះពាក្យសម្ដីថាខ្លួននឹងញ៉ាំលាមកជាថ្នូរនឹងភាពក្មេងជាងវ័យ ប្រសិនបើវាអាចជួយយឹតយោងសម្រស់របស់នាងបានពិតមែន។

Kim បានធ្វើអត្ថាធិប្បាយ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត New York Times ថា “ពីមុនខ្ញុំធ្លាប់និយាយលេងសើច ប៉ុន្តែពេលនេះខ្ញុំគិតអំពីវាមែនទែន។ ខ្ញុំប្រហែលជាញ៉ាំលាមកខ្លួនឯង ប្រសិនបើការញ៉ាំលាមកមួយចានរាល់ថ្ងៃ អាចជួយឱ្យសម្រស់មើលទៅក្មេងជាងវ័យ” ។ ទោះយ៉ាងណា នៅពេលសួរដេញដោលដល់ការប្ដេជ្ញាចិត្តពិតប្រាកដ តារាម៉ូដែលរូបនេះ ឆ្លើយថាខ្លួនមិនអាចញ៉ាំបានមួយចាននោះទេ ប៉ុន្តែនាងអាចញ៉ាំវាពីរបីម៉ាត់។

បន្ទាប់ពីឮការអះអាងរបស់ Kim Kardashian មហាជនពិតជាមិននឹកស្មាននោះទេថា នាងហ៊ានសូម្បីញ៉ាំលាមកខ្លួនឯង ហើយតាមរយៈការអះអាងមួយនេះដែរ គ្រប់គ្នាកាន់តែច្បាស់ពីមហិច្ឆិតារបស់នាង ព្រោះដើម្បីសម្រស់នាងអាចធ្វើបានគ្រប់យ៉ាង មិនថាញ៉ាំវត្ថុស្មោកគ្រោកប៉ុនណាក៏ដោយ៕



ប្រែសម្រួល៖ សន្យា
ប្រភព៖ Asiaone
ចុចអាន៖ ជីកកកាយចំណូលកប់ក្ដោង បងប្អូនស្រីត្រកូល Kardashian និង Jenner
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


