ជីវិតកម្សាន្ដ
ទោះចែកផ្លូវគ្នាតែ ពេជ្រ សូលីកា និងស្វាមី នៅរក្សាទំនាក់ទំនងល្អដើម្បីកូនប្រុស
ចំណងស្នេហាធ្លាប់តែបង្ហាញភាពផ្អែមល្ហែមរវាងតារាចម្រៀងស្រី ពេជ្រ សូលីកា និងស្វាមី លោក គីម ហាន ទីបំផុតបានប្រកាសដើរដល់ផ្លូវបែកបាក់ហើយ ខណៈកន្លងមកក៏មានអ្នកគាំទ្របានសង្ស័យលើរឿងនេះដែរ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២ គេឃើញស្វាមី សូលីកា គឺលោក គីម ហាន បានបង្ហោះសារនៅលើគណនីអ៊ីនស្ត្រាក្រាមរបស់លោកដោយបញ្ជាក់ថា រវាងលោក និងអ្នកនាង ពេជ្រ សូលីកា បានសម្រេចចិត្តចែកផ្លូវគ្នាហើយ។ ប៉ុន្តែពួកគេទាំងពីរ នៅតែបន្តការរាប់គ្នាជាមិត្តល្អនឹងធ្វើជាអាណាព្យាបាលទទួលខុសត្រូវចំពោះកូនប្រុសដូចដើម។

លោក គីម ហាន បាននិយាយថាកំឡុងពេលលោកនិង ពេជ្រ សូលីកា រស់នៅជាមួយគ្នាកន្លងមកនេះ គឺមានអនុស្សាវរីយ៍ និងពេលវេលាល្អៗឲ្យគ្នាច្រើនដែលពោរពេញទៅដោយក្តីស្រលាញ់រហូតឈានដល់បង្កើតបានជាចំណងដៃកូនប្រុសដ៏ស្រស់ម្នាក់។ លោកក៏បានជូនពរឲ្យអ្នកនាង ពេជ្រ សូលីកា មានសេចក្តីសុខក្នុងជីវិតផងដែរ។


ជុំវិញព័ត៌មានខាងលើនេះ កម្ពុជាថ្មីនៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២២ នេះ មិនទាន់អាចស្វែងរកការនូវការបកស្រាយពីតារាចម្រៀងអ្នកនាង ពេជ្រ សូលីកា ពាក់ព័ន្ធបញ្ហានៃការចែកផ្លូវគ្នាជាមួយស្វាមីបណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


