ជីវិតកម្សាន្ដ
រឿង បុព្វេសន្និវាស ២ អាចនឹងដកការចាក់បញ្ចាំងនៅកម្ពុជា ឬទេ?
ភាពយន្តខ្នាតធំថៃរឿង “បុព្វេសន្និវាស” វគ្គ២ គ្រោងនឹងបញ្ចាំងនៅតាមបណ្ដារោងភាពយន្តនៅកម្ពុជា ចាប់ពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២ នេះហើយ។ ភាពយន្តបុរាណនេះ ដែលធ្វើឱ្យមានភាពប្រទាញប្រទុងគ្នារហូតមានសង្គ្រាមសំណេរពាក្យសម្ដីតាមបណ្ដាញសង្គមហ្វេសបុក រវាងអ្នកគាំទ្រភាពយន្តថៃ ព្រមទាំងអ្នកគាំទ្រភាពយន្តកម្ពុជា។ ក្នុងនោះក៏មានការប្ដេជ្ញាមិនទិញសំបុត្រទស្សនា រហូតមានការស្នើសុំមិនឱ្យបញ្ចាំងភាពយន្តនេះ នៅកម្ពុជាទៀត។

ទាក់ទងករណីនេះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា លោកយល់ថា ដូចជាមិនដល់ថ្នាក់ សុំមិនឱ្យបញ្ចាំងភាពយន្តបរទេសនៅកម្ពុជា ពេកទេ ព្រោះធម្មតា ភាពយន្តមួយតែងមានបង្កប់ទាំងអស់ ទាំងខ្លឹមសារ រូបភាព អត្តសញ្ញាណ ប្រពៃណីជាដើម សំខាន់លើការមើលរបស់យើង យើងចេះរិះគិតពិចារណា ចេះបែងចែកនូវអ្វីដែលជាវប្បធម៌របស់យើង និងអ្វីដែលជារបស់គេ។

លោក ប៉ុក បូរក្ស មានប្រសាសន៍បន្តថា៖ “ចំណុចទី២ យើងក៏មិនអាចទៅធ្វើការបិទបម្រាម មិនឱ្យគេយកមកបញ្ចាំង [នៅកម្ពុជា] ដែរ ព្រោះនៅក្នុងក្របខណ្ឌជាប្រទេសនៃសមាជិកអាស៊ាន នៅក្នុងក្រមខណ្ឌពាណិជ្ជកម្មសេរីរវាងប្រទេសសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ចឹង (អ៊ីចឹង) ករណីហ្នឹងយើងមិនអាចធ្វើទៅបានទេ”។
ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ រូបនេះបញ្ជាក់បន្ថែមថា ជាការពិត មិនថាភាពយន្តរបស់ថៃមួយនេះទេ ភាពយន្តបរទេសដទៃផ្សេងទៀតក៏ត្រូវតែប៉ះពាល់ដល់ភាពយន្តរបស់កម្ពុជាដែរ ហើយធ្វើឱ្យយើងពិបាកប្រកួតប្រជែង។ ជាការពិត នៅក្នុងសម័យសកលភាវូបណីកម្ម ការហូរទៅវិញទៅមកនូវឥទ្ធិពល វប្បធម៌ គឺរមែងកើតមានឡើង ជៀសមិនផុត គ្រាន់តែកើតឡើងប្រឈមប៉ុណ្ណា ហើយយើងការពារប៉ុណ្ណា។

ស្របពេលមានការគាំទ្រពីទស្សនិកជនកម្ពុជា ស្រាប់តែ ផែកមួយឈ្មោះ Fact បានសរសេរជាភាសាអង់គ្លេសនូវចំណងជើងធំៗថា÷ “ឥទ្ធិពលរបស់ថៃ លើផ្ទៃកម្ពុជា” ហើយចោទសួរថា៖ “តើឧស្សាហកម្មភាពយន្តខ្មែរ ដល់ទីអាវសាន ឬយ៉ាងណា?” និងអក្សរតូចៗសរសេរថា៖ “យុវជនខ្មែរ បានផ្សាំខ្លួនសន្សឹមៗទៅក្នុងវប្បធម៌ថៃ និងបានប្រែក្លាយខ្លួនយ៉ាងងប់ងល់ ក្នុងវប្បធម៌សៀម ដែលវានឹងអាចធ្វើឱ្យបាត់បង់ អត្តសញ្ញាណ ជាតិខ្លួន”។
ករណីនេះ លោក ប៉ុក បូរក្ស មើលឃើញថា ជាអត្ថបទពញ្ញាក់ស្មារតីដាស់សតិមួយដល់កូនខ្មែរ ឱ្យ មានការគិតគូរការពិចារណាក្នុងការទទួលយកនៅវប្បធម៌ទាំងអស់នោះឱ្យចេះគិត បែងចែកឱ្យ ដាច់គ្នានូវអ្វីដែលជារបស់ខ្លួនឯង និងជារបស់បរទេស។

គួររម្លឹកថា កន្លងមកមានភាពយន្តបរទេសមួយចំនួនត្រូវបានហាមឃាត់ចាក់បញ្ចាំងនៅកម្ពុជា ដូចជា ង “Jigsaw” ដោយហេតុតែរឿងនេះ មានឈុតឆាកសាហាវព្រៃផ្សៃពេក, រឿង “Kingsman 2” ដោយសារ រឿងនេះបានយកកម្ពុជាធ្វើជាសំបុកភេរវករ ធ្វើឲ្យមានការព្រួយបារម្ភ, រឿង “No Escape” និយាយពីគ្រួសារជនជាតិអាមេរិកមួយជាប់គាំងក្នុងរដ្ឋប្រហារមួយ ថតនៅប្រទេសថៃ ហើយបានប្រើប្រាស់អក្សរខ្មែរបញ្ច្រាសជើង, រឿង “Fifty Shades of Grey” ដោយសារតែសាច់រឿងមានឈុតស្រើបស្រាលខ្លាំង។
គួរបញ្ជាក់ថា ភាពយន្តរឿង បុព្វេសន្និវាស ដំបូងឡើយជាភាពយន្តភាគបញ្ចាំងនៅទូរទស្សន៍ថៃ បង្ហាញពីវប្បធម៌ និងប្រវត្តិសាស្ត្រថៃ ដែលមានភាពល្បីល្បាញទាំងក្នុង និងក្រៅប្រទេស ទើបផលិតករបន្តផលិតជាភាពយន្តខ្នាតធំសម្រាប់បញ្ចាំងនៅរោងភាពយន្ត។ ប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកស្នេហាវប្បធម៌ជាតិ មានការបារម្ភថា ភាពយន្តនេះអាចនឹងធ្វើឱ្យសាធារណជនជាតិ និងអន្តរជាតិ មានការភន្តច្រឡំពាក់ព័ន្ធផ្នែកវប្បធម៌ ខណៈថៃទើបកកើតជារដ្ឋនៅសតវត្សទី១២ ហើយមានវប្បធម៌ស្រដៀងកម្ពុជា និងថៃមានឱកាសច្រើនក្នុងការផ្សព្វផ្សាយដល់អន្តរជាតិ ពិសេសតាមរយៈសិល្បៈ និងភាពយន្ត៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ