ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្លាយជាម្ចាស់មកុដតម្លៃ ២៥ ម៉ឺនដុល្លារ ដែលត្រៀមខ្លួនចេញទៅឥណ្ឌូនេស៊ី
ទីបំផុតកម្មវិធីប្រកួត Miss Grand Cambodia 2022 បានរកឃើញម្ចាស់ជយលាភីហើយ ដោយមកុដតម្លៃ ២៥ ម៉ឺនដុល្លារនោះ បានទៅលើបវរកញ្ញាមកពីខេត្តព្រះសីហនុ គឺកញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី។

គេសង្កេតឃើញថា បើទោះមានរឿងរ៉ាវចម្រូងចម្រាស់ជាច្រើនអំពីបញ្ហាចេញម៉ូតសំលៀកបំពាក់តំណាងជាតិរបស់បេក្ខភាពមួយចំនួនក៏ដោយ តែបើកងាកទៅមើលកញ្ញា ពេជ្រ វត្តី សារ៉ាឌ្ឍី ត្រូវបានមហាជនលើកសរសើរគ្រប់គ្នាថាសក្ដិសមជាម្ចាស់មកុដគ្រប់កាយវិការ ពាក្យសម្ដី ចំណេះដឹង ទាំងកម្ពស់ និងសម្រស់។ ក្រោយពីក្លាយជាម្ចាស់មកុដតម្លៃ ២៥ ម៉ឺនដុល្លារកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី មានតួនាទីតំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិនៃកម្មវិធី Miss Grand International ក្នុងប្រទេសឥណ្ឌូនេស៊ីនាពេលខាងមុខ។

ជាការពិតណាស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺខំប្រឹងប្រជែងសមត្ថភាពរហូតបានក្លាយជាម្ចាស់ជយលាភីថ្មី បន្តវេនហើយក៏ត្រូវរៀបចំខ្លួនឲ្យល្អទៀតឆ្ពោះទៅកាន់ដែនកោះឥណ្ឌូនេស៊ី ដែលជាទីដែនមានស្រីស្អាតឆ្លាតជាច្រើនប្រទេសមកប្រមូលផ្តុំគ្នា ដើម្បីប្រកួតប្រជែងសម្រស់ ចំណេះដឹង និងទេពកោសល្យលើវិស័យបវរកញ្ញា។ ស្រីស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបេក្ខភាពដែលមានភាពឆ្លាតវៃ និងសម្រស់ទាក់ទាញដំណើរដងខ្លួនសមសួនបានបន្តវេនពីរៀមច្បង ប៉ូគីមថេង សុតធីតា ក្លាយជារាជនីសម្រស់ ឆ្នាំ ២០២២។

សម្រាប់ Top 5 Miss Grand Cambodia 2022 បានក្លាយជាម្ចាស់តំណែងរៀងៗខ្លួនរួមមាន៖ 1- ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 , 2. ហង្ស សុរិយ៉ាន់ Miss Earth Cambodia 2022 , 3-លឹម ណាលី Miss Global Cambodia 2023 , 4.កែវ ស្រីលីន Miss interGlobal Cambodia 2022 និង5. ភាព ថាវរី Miss Polo Cambodia 2022៕




អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


