ជីវិតកម្សាន្ដ
អ្នកឧកញ៉ា គួច ម៉េងលី៖ «ក្នុងមួយជីវិតយើង មានមិត្តសម្លាញ់ត្រឹមតែម្នាក់ ឬពីរនាក់ គឺគ្រប់គ្រាន់ហើយ»
អ្នកឧកញ៉ា គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកឡើងថា មិនថាមនុស្សប្រុស ឬមនុស្សស្រីទេ ក្នុងមួយជីវិត គេមិនដែលមានមិត្តសម្លាញ់លើសពីម្នាក់ ឬពីរនាក់ឡើយ ប៉ុន្តែបើមិត្តរាប់អាន គឺមានច្រើន។ អ្នកឧកញ៉ា គួច ម៉េងលី បានលើកឡើងបែបនេះនៅលើទំព័រហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃចន្ទនេះ។

អ្នកឧកញ៉ាគួច ម៉េងលី បានឲ្យនិយមន័យនៃពាក្យថា មិត្តសម្លាញ់ថា គឺជាមនុស្សដែលជាទីស្រឡាញ់ស្និទ្ធស្នាល ជិតដិត អាចទុកចិត្តបាន និងអាចពឹងពាក់បាន។ ឧទាហរណ៍ថា នៅពេលអ្នកឈឺ គេតែងតែមកសួរសុខទុក្ខអ្នក។ នៅពេលអ្នកពិបាកចិត្ត គេតែងតែលើកទឹកចិត្តអ្នក។ នៅពេលអ្នកមានបញ្ហា គេតែងតែជួយរកដំណោះស្រាយឱ្យអ្នក។ នៅពេលអ្នកត្រូវការជំនួយ គេតែងតែផ្ដល់ជំនួយដល់អ្នក។ នៅពេលអ្នកធ្លាក់ខ្លួន គេមិនបោះបង់អ្នកចោល។ អ្វីៗដែលគេផ្ដល់ឱ្យអ្នក គឺគេផ្ដល់ដោយសុទ្ធចិត្ត។
ចំណែកឯមិត្តរាប់អាន គឺជាមនុស្សដែលអ្នកស្គាល់ឬរាប់អានធម្មតាៗ មិនជិតស្និទ្ធ មិនអាចពឹងពាក់បាន។ មិត្តរាប់អានភាគច្រើន ពួកគេមានពេលវេលានៅជាមួយអ្នកតែពេលអ្នកថ្កុំថ្កើង មានជោគមានជ័យ និងមានស៊ីមានផឹកតែប៉ុណ្ណោះ។ មនុស្សបែបនេះ នៅពេលអ្នកមានបញ្ហា ឬត្រូវការជំនួយ គេតែងតែនៅឆ្ងាយពីអ្នក មិនខ្វល់ពីអ្នក។ នេះបើតាមការលើកឡើងរបស់អ្នកឧកញ៉ា គួច ម៉េងលី។

ហេតុដូច្នេះហើយ លោកបានពោលឡើងថា៖ «ក្នុងមួយជីវិតយើង មានមិត្តសម្លាញ់ត្រឹមតែម្នាក់ ឬពីរនាក់ គឺគ្រប់គ្រាន់ហើយ»។ សម្រាប់អ្នកឧកញ៉ា គួច ម៉េងលី នៅពេលអ្នករកបានមិត្តសម្លាញ់ក្នុងជីវិតហើយ ចូររក្សាចំណងមិត្តភាពជាមួយគេឱ្យបានយូរអង្វែង ហើយដើម្បីរក្សាមិត្តភាពជាមួយគេបានយូរអង្វែង អ្នកត្រូវចេះខ្វល់ខ្វាយពីគេ យកចិត្តទុកដាក់ចំពោះគេ និងចេះជួយគេវិញផងដែរ ជាពិសេស ដាច់ខាតកុំធ្វើជាអ្នកដែលចាំតែទទួលជំនួយពីគេ តែត្រូវធ្វើខ្លួនជាអ្នកផ្ដល់ជំនួយឱ្យគេវិញ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


