ជីវិតកម្សាន្ដ
ហង្ស ម៉ានីតា ផ្តើមចែករំលែកក្តីស្រលាញ់ដល់ក្មេងកំព្រា និងពលរដ្ឋខ្វះខាតអតីតគំនរសំរាមស្ទឹងមានជ័យ
ម្ចាស់មកុដបរវកញ្ញាចក្រវាឡកម្ពុជា២០២២ (Miss Univeres Cambodia2022) គឺកញ្ញា ហង្ស ម៉ានីតា និងកញ្ញា រតនា សុខាវត្តី ដែលជា Miss EcoInternational Cambodia 2022 បានសហការគ្នាធ្វើកិច្ចការងារដ៏សំខាន់មួយដើម្បីចូលរួមចំណែកជួយដល់សង្គមធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នា។

តាមរយ:ការបង្ហាញសកម្មភាពសប្បុរសធម៌នេះបានធ្វើអោយក្រុមការងារក៏ដូចជាសាមីខ្លួនមានភាពត្រេកអរ និងសប្បាយចិត្តខ្លាំងដែលបានចុះផ្ទាល់ និងបង្ហាញភាពស្និតស្នាលជាមួយបងប្អូនជួបនូវការខ្វះខាត។ អ្នកគាំទ្រដឹងថា Miss Universe Cambodia 2022 កញ្ញា ហង្ស ម៉ានីតា និងកញ្ញា រតនា សុខាវត្តី, Miss Eco International Cambodia 2022 បានចុះទៅផ្ទាល់ និងបានចែកសំភារៈសិក្សា សាប៊ូ និងគ្រឿងឧបភោគបរិភោគមានដូចជា,ត្រីខកំប៉ុង មី ទឹកដោះគោ និងនំផ្សេងៗដល់កុមារក្នុងគ្រួសារខ្វះខាត និងក្មេងកំព្រានៅក្បែរតំបន់ចាក់សំរាមនៅក្នុងសង្កាត់ស្ទឹងមានជ័យ២ រាជធានីភ្នំពេញ។

ជាមួយគ្នានោះកញ្ញា ហង្ស ម៉ានីតា ដែលជាម្ចាស់មកុដ Miss Universe Cambodia 2022 បានបង្ហាញក្តីរំភើបនិងសប្បាយរីករាយនៅពេលបានចុះមកផ្ទាល់ដើម្បីជួយប្អូនៗ ដែលជាកុមារ និងកំពុងកំព្រានៅតំបន់ជាអតីតគំនរសំរាមស្ទឹងមានជ័យ។ ទោះជាសម្ភារៈសិក្សា និងអំណោយមួយចំនួនទៀតមិនច្រើនក្ដី តែនេះទឹកចិត្តស្រលាញ់ និងការជួយគាំទ្រផ្នែកគំនិតមួយផ្នែកទៀតដើម្បីឱ្យប្អូនៗជាកុមារកំព្រាមានទឹកចិត្ត និងបង្កើតក្ដីស្រលាញ់កាន់តែច្រើនថែមទៀតដល់ពួកគេ។

ចំណែកកញ្ញា រតនា សុខាវត្តី ដែលជា Miss EcoInternational Cambodia2022 ក៏បានបង្ហាញពីទឹកចិត្តសប្បាយរីករាយផងដែរនៅពេលនាងមានឱកាសដើម្បីជួបប្អូនៗ ដែលជាកុមារកំព្រា និងខ្វះខាតរស់នៅតំបន់គំនរសំរាមស្ទឹងមានជ័យជាមួយសំភារ: និងអំណោយមួយចំនួនជាការផ្ដល់កម្លាំងចិត្ត និងបង្កើតបរិយាកាសសប្បាយរីករាយបន្ថែមទៀតជូនដល់ពួកគេ។

សូមបញ្ជាក់ដែរថា បវរកញ្ញាទាំងពីររូបនេះ ក្រោយបំពេញកិច្ចការសង្គមចប់រួចរាល់អស់ហើយពួកគេម្នាក់ៗ នឹងមានបេសកកម្មរៀងៗខ្លួនដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងពេលដ៏ឆាប់។ ខណ: ហង្ស ម៉ានីតា ត្រៀមនឹងហោះទៅប្រទេសហ្វីលីពីន ដើម្បីជួបគ្រូជំនាញហ្វឹកហាត់សមត្ថភាពឲ្យបានល្អពេលប្រកួតបវរកញ្ញាចក្រវាឡពិភពលោក៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


