ជីវិតកម្សាន្ដ
ព្រះជន្មទើបតែ ៧វស្សា ព្រះនាងម្ចាស់ប្រទេសវេលស៍ ក្លាយជាក្មេងស្រីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើលោក
ព្រះនាងម្ចាស់ Charlotte ទាយាទនៃប្រទេសវេលស៍ នៃចក្រភពអង់គ្លេស បានក្លាយជាក្មេងស្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក នៅក្នុងព្រះជន្ម ៧ព្រះវស្សា។

យោងតាមក្រុមហ៊ុន Electric Rides on Cars ព្រះនាងម្ចាស់ Charlotte Elizabeth Diana ដែលជាបុត្រីរបស់ព្រះអង្គម្ចាស់ William និងព្រះនាង Kate បានក្លាយជាក្មេងស្រីដែលមានជាងគេបំផុតនៅលើពិភពលោក។ ទោះបីជាព្រះនាងទើបតែមានព្រះជន្ម ៧ព្រះវស្សាក៏ដោយ ប៉ុន្តែបច្ចុប្បន្នទ្រង់មានទ្រព្យសម្បត្តិរហូតដល់ ៥ពាន់លានដុល្លារអាមេរិក។

ក្រៅពីទទួលព្រះនាមជាកុមារីកាន់កាប់ទ្រព្យសម្បត្តិច្រើនបំផុត ព្រះនាងម្ចាស់ Charlotte ក៏មានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ផ្សេងទៀតផងដែរ។
ព្រះនាងជារូបតំណាងនៃពិភពម៉ូដ

ចាប់ពីពេលប្រសូតមក ព្រះនាងម្ចាស់ Charlotte បានក្លាយជាទីចាប់អារម្មណ៍នៃមនុស្សផងទាំងពួង។ ជាមួយនឹងឥទ្ធិពលប្រជាប្រិយភាពដែលទទួលបានពីព្រះមាតាបិតា បុត្រីរាជវងស្សអង់គ្លេសអង្គនេះ បានក្លាយជាឯកអគ្គរដ្ឋទូតពិភពលោក សម្រាប់ពិភពម៉ូដអង់គ្លេសជាច្រើនប្រេន ជាពិសេសប្រេនម៉ូដសំលៀកបំពាក់របស់កុមារី ដែលមានវ័យស្របាលនឹងព្រះនាង។

ជាក់ស្ដែង រ៉ូបពណ៌ខៀវដែលព្រះនាងគ្រង យាងសួរសុខទុក្ខព្រះអង្គម្ចាស់ Louis ក្នុងឆ្នាំ២០១៨ ត្រូវបានលក់ដាច់គ្មានសល់ ក្នុងរយៈពេលដ៏ខ្លី ហើយរាល់ពេលដែលទ្រង់គ្រងសម្លៀកបំពាក់ថ្មីម្ដងៗ សម្លៀកបំពាក់ទាំងនោះ សុទ្ធសឹងតែលក់ដាច់អស់ៗ។
ព្រះនាងចូលរួមព្រឹត្តិការណ៍រាជវង្សជាច្រើន


ព្រះនាងម្ចាស់ Charlotte ធ្លាប់បង្ហាញព្រះកាយជាសាធារណៈ លើកដំបូងក្នុងឆ្នាំ២០១៦ បន្ទាប់ពីនោះ ទ្រង់តែងតែយាងជាមួយព្រះមាតាបិតា និងព្រះរាមជាញឹកញាប់ ទៅកាន់កន្លែងនានាដូចជា ប្រទេសកាណាដា ប៉ូឡូញ និងអាល្លឺម៉ង់។ ក្រៅពីនោះ ព្រះនាងបានចូលរួមក្នុងព្រឹត្តិការណ៍រាជវង្សធំតួចជាច្រើនដូចជា ពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធព្រះអង្គម្ចាស់ Philip ក្នុងខែមីនា, ពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធព្រះអង្គម្ចាស់ George នៅក្នុងខែមិថុនា និងកាលពីខែកញ្ញានេះ ទ្រង់ចូលរួមពិធីបុណ្យសពរបស់ម្ចាស់ក្សត្រី Elizabeth II ។
ថ្លៃសិក្សារបស់ព្រះនាង ១ឆ្នាំស្មើកន្លះលានដុល្លារ


ព្រះអង្គម្ចាស់ George, ព្រះនាងម្ចាស់ Charlotte និងព្រះអង្គម្ចាស់ Louis បានចុះឈ្មោះចូលរៀននៅសាលា Lambrook នៅ Berkshire ក្នុងខែកញ្ញា នៅពេលដែលក្រុមគ្រួសារបានផ្លាស់ទៅ Windsor ។ សាលានេះទទួលសិស្សចាប់ពីអាយុ ៣ដល់ ១៣ឆ្នាំ ដោយអត្រាសិក្សាកើនឡើងជារៀងរាល់ឆ្នាំ ពោលគឺនៅចុងបញ្ចប់នៃឆ្នាំសិក្សា ថ្លៃសិក្សានឹងខ្ពស់ជាងឆ្នាំដំបូង។
យោងតាមទស្សនាវដ្ដី Hello រាជកុមារទាំង៣ ត្រូវចំណាយថ្លៃសិក្សាក្នុងមួយឆ្នាំ ហោចណាស់ ៥០ម៉ឺនដុល្លារ ដែលតម្លៃនេះនឹងកើនឡើង ពេលទ្រង់ឡើងថ្នាក់មួយកម្រិតទៀត។
ព្រះនាងជាម្ចាស់គ្រឿងអលង្ការដ៏មានតម្លៃ


ក្នុងនាមជាបុត្រីតែមួយអង្គរបស់ព្រះអង្គម្ចាស់ William ព្រះនាងនឹងទទួលបានមកុដស្រោបដោយពេជ្រ ដែលម្ចាស់ក្សត្រី Diana ធ្លាប់គ្រងក្នុងពិធីអភិសេក នាឆ្នាំ១៩៨១។ វត្ថុដ៏មានតម្លៃនេះត្រូវបានដាក់តាំងបង្ហាញ នៅឯការតាំងពិពណ៌មួយក្នុងទីក្រុងឡុងដ៍ ជាពិសេសនៅលើមកុដក៏មានឆ្លាក់អក្សរដែលនឹងផ្តល់ដល់ព្រះរាជនត្តាក្សត្រី ដែលជាព្រះនាងម្ចាស់ Charlotte នេះឯង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តូចមែនពិត ! តែមហាសេដ្ឋីវ័យក្មេងទាំង ១០ នេះ មានទ្រព្យមហាសាល នាបច្ចុប្បន្ននេះ
ចុចអាន៖ ទំនៀមទម្លាប់នៃការប្រារព្ធពិធីរៀបការដ៏ចម្លែកៗចំនួន១០ដែលស្ទើរតែមិនគួរឲ្យជឿ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


