ជីវិតកម្សាន្ដ
ពេជ្រ សូលីកា ប្រកាសសញ្ញាភ្លើងខៀវ ទទួលអ្នកថ្មីស្អំបេះដូង
ចូលដល់រដូវត្រជាក់ចាប់ផ្ដើមធ្លាក់ខ្យល់មកត្រសៀកៗ ស្រាប់តែអ្នកមេម៉ាយចាយសម្រស់ អ្នកនាង ពេជ្រ សូលីកា ប្រកាសសញ្ញាភ្លើងខៀវទទួលស្នេហ៍ថ្មី ដើម្បីស្អំបេះដូងដែលបានប្រេះឆាអស់មួយរយៈកាលកន្លងមកនេះ។

ជាការពិត ពេជ្រ សូលីកា មួយរយៈចុងក្រោយនេះ នាងហាក់ជួបប្រទះនូវរឿងរ៉ាវស្មុគស្មាញ និងមិនសប្បាយចិត្តមួយចំនួន ពោលគឺចាប់តាំងពីមានដំណឹង នៃការបែកបាក់ស្វាមី។ កាលពីថ្មីៗនេះ អ្នក គាំទ្រក៏បានចាប់អារម្មណ៍ឃើញអ្នកម្ដាយSingle រូបនេះ ហាក់មានភាពរឹងមាំឡើងវិញ ពិសេសរាល់ដំណើរកម្សាន្តទៅកន្លែងនានា ពេជ្រ សូលីកា តែងបង្ហាញទឹកមុខសប្បាយរីករាយ ដើម្បីរំសាយអស់ទុក្ខកង្វល់។

យ៉ាងណាមិញ រឿងដែលធ្វើឲ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ថែមទៀតនោះ កាលពីល្ងាចថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ម្សិលមិញ តារាចម្រៀងមានឈ្មោះជាមេម៉ាយកូនមួយ ពេជ្រ សូលីកា បានចេញមកប្រកាសក្តែងៗនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា នាងកំពុងត្រូវការអ្នកស្អំបេះដូង។

សំណេរនេះ ធ្វើឲ្យបុរសៗជាច្រើនស្នើសុំដាក់ពាក្យចូលក្នុងបេះដូង ពេជ្រ សូលីកា គ្រប់គ្នា។
មិនខុសគ្នាប៉ុន្មានជាមួយខ្លឹមសារខ្លីខាងលើនេះទេ កាលពីថ្មីៗកន្លងទៅនេះ ស្រីស្អាត ពេជ្រ សូលីកា ក៏បានបង្ហោះសារខ្លីដោយប្រៀបធៀបថា «ភ្នំខ្ពស់ប៉ុណ្ណា ក៏នៅតែចាញ់បេះដូងស្មោះអ្នកមេម៉ាយ»។

គួររម្លឹកថា កន្លងមកមានអ្នកគាំទ្រមួយចំនួនបានដាក់មន្ទិលសង្ស័យថា អ្នកនាង ពេជ្រ សូលីកា អាចមានទំនាក់ទំនងស្នេហាជាមួយកំលោះសង្ហា ថុល សុភិទិ។ ប៉ុន្តែដំណឹងនេះ ត្រូវបាន សូលីកា និង ភិទិ ធ្លាប់បានជម្រះមន្ទិលស្នេហ៍រួចហើយថា ពួកគេគ្រាន់តែជាអ្នករួមការងារជាមួយគ្នាប៉ុណ្ណោះហើយរឿងស្នេហាគឺមិនពិតទេ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


