ជីវិតកម្សាន្ដ
ម្ចាស់ថ្មីកម្មវិធី Miss Universe ជាប់ឈ្មោះជាស្ត្រីកែភេទមានឥទ្ធិពលបំផុតលើលោក
មេធំ Miss Universe ដែលទើបឡើងកាន់តំណែង ត្រូវបានទស្សនាវដ្ដី Forbes បញ្ចូលឈ្មោះជាស្ត្រីកែភេទដែលមានឥទ្ធិពលបំផុតនៅក្នុងពិភពលោក បន្ទាប់ពីស្រ្តីកែភេទរូបនេះ ទទួលបានកម្មសិទ្ធិជាម្ចាស់ស្ថាប័នបវរកញ្ញាចក្រវាល មិនប៉ុន្មានខែប៉ុណ្ណោះ។

សេដ្ឋីនីថៃ Anne Chakrabongse ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន JKN Global Group Public Company Limited ទើបឡើងកាន់កាប់ Miss Universe Organization (MUO) បានជាប់ឈ្មោះនៅក្នុងទស្សនាវដ្ដី Forbes ក្លាយជាបុគ្គលមានឥទ្ធិពលមួយរូបនៅលើពិភពលោក ក្នុងឆ្នាំ២០២២។


ទស្សនាវដ្ដី Forbes លាតត្រដាងថា Anne ក្លាយជាស្ត្រីកែភេទមានឥទ្ធិពលបំផុត ដោយសារនាងបានជម្នះឧបសគ្គ និងព្យាយាមរុញច្រានខ្លួនឯងយ៉ាងត្រដាបត្រដួស ទម្រាំឈានដល់កំពូល រហូតធ្វើឱ្យនាងក្លាយជាបុគ្គលគម្រូលើកទឹកចិត្តដល់ស្ត្រីរាប់លាននាក់ ជាពិសេសស្ត្រីប្តូរភេទដូចរូបនាង។ ដោយសារមូលហេតុនេះ សកម្មភាពរបស់ Anne បានជះឥទ្ធិពលខ្លាំងក្លាមិនត្រឹមតែនៅក្នុងប្រទេសនោះទេ សូម្បីពិភពលោកទាំងមូលក៏ស្ញប់ស្ញែងនូវការខិតខំប្រឹងប្រែងរបស់នាងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មេធំ Miss Universe គ្រោងឱ្យថៃធ្វើជាម្ចាស់ផ្ទះ ក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាល ២០២៣
ចុចអាន៖ Mai Davika ចេញមុខឆ្លើយតបទាំងស្រងាកចិត្ត ក្រោយមតិរិះគន់លើបទចម្រៀងដំបូងរបស់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


