ជីវិតកម្សាន្ដ
ក្រុម K POP ណាខ្លះកាន់ពានរង្វាន់ MAMA Awards 2022 ត្រលប់មកផ្ទះវិញនៅថ្ងៃទីមួយ
កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ដែលជាថ្ងៃទី ១ នៃការប្រគល់ពានរង្វាន់ MAMA ឆ្នាំ ២០២២ បានធ្វើឡើងនៅឯ Kyocera Dome ក្នុងទីក្រុង Osaka ដោយមាន Jeon Somi ធ្វើជាពិធីករ ហើយមានបេក្ខជនក្រុមK POP ជាច្រើនមានឈ្មោះក្នុងបញ្ជីដណ្តើមពានរង្វាន់ ក៏ដូចជាមានក្រុមចម្រៀងខ្លះទៀតបានឈ្នះពានរង្វាន់ត្រលប់មកផ្ទះវិញថែមទៀតផង។
ខាងក្រោមនេះ គឺជារាយឈ្មោះតារាចម្រៀងដែលបានទទួលពានរង្វាន់ពីកម្មវិធី 2022 MAMA Awards ថ្ងៃទី ០១៖
១ ពានរង្វាន់ Worldwide Icon of the Year

ពានរង្វាន់ Worldwide Icon of the Year បានប្រគល់ទៅឲ្យក្រុម BTS សម្រាប់ឆ្នាំទី ៥ ជាប់ៗគ្នា។
២ ពានរង្វាន់ WORLDWIDE FANS’ CHOICE

ពានរង្វាន់មួយបានប្រគល់ជូនទៅក្រុមជាច្រើនរូមមាន Seventeen, Stray Kids, GOT7, TXT, Treasure, Psy, NCT Dream, BTS, Blackpink និង Enhypen បានឈ្នះពានរង្វាន់ WorldWide Fans’ Choice Award ពីកម្មវិធី MAMA 2022។
៣ ពានរង្វាន់ YOGIBO CHILL ARTIST

ក្រុម Stray Kids បានឈ្នះពានរង្វាន់ Yogibo Chill Artist Award ពីកម្មវិធី MAMA 2022 ជាមួយគ្នា នេះសមាជិកទាំងប្រាំបីនាក់របស់ Stray Kids បានអរគុណអ្នកគាំទ្ររបស់ពួកគេសម្រាប់ការគាំទ្រយ៉ាងខ្លាំងតាំងពីដំបូងរហូតមកដល់បច្ចុប្បន្ននេះ។
៤ ពានរង្វាន់ FAVORITE NEW ARTIST

សម្រាប់ពានរង្វាន់ FAVORITE NEW ARTIST មួយនេះបានប្រគល់ជូនក្រុមK POPនារី ចំនួនបួន ក្រុមរូមមាន IVE, Nmixx, Le Sserafim និង Kep1er ។
៥ ពានរង្វាន់ FAVORITE NEW ASIAN ARTIST

ពានរង្វាន់ The Favorite New Asian Artist បានទៅក្រុមចម្រៀងជប៉ុន JO1 ក្រុមដែលមានសមាជិក ១១ ហើយក្រុមចម្រៀងនេះបានពានរង្វាន់ MAMA Awards ជាលើកដំបូងដែលជាការជោគជ័យបំផុតសម្រាប់ពួកគេនៅឆ្នាំ២០២២ នេះ។
យ៉ាងណាមិញ កម្មវិធីពានរង្វាន់ MAMA Awards 2022 នឹងប្រព្រឹត្តិមួយថ្ងៃទៀត ដោយក្នុងនោះមានក្រុមល្បីជាច្រើនក៏ដូចសមាជិកផ្សេងៗចូលរួមដណ្តើមពានរង្វាន់ធំប្រចាំកម្មវិធីនៅឆ្នាំនេះផងដែរ៕
ប្រែសម្រួល៖នាងតួច
ចុចអាន៖តារាស្រី K pop ជនជាតិថៃ ៣ រូប គ្រងឈុតប្រពៃណីបង្ហាញពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


