ជីវិតកម្សាន្ដ
តារាថៃ ៣រូប ផ្ទុះរឿងអាស្រូវពេញប្រទេស ក្នុងឆ្នាំ២០២២នេះ
ឆ្នាំ២០២២នេះ តារាប្រុសស្រីមួយចំនួនបានបង្កភាពល្បីរន្ទឺសម្រាប់ខ្លួនឯងឱ្យកាន់តែមានប្រជាប្រិយភាពទ្វេឡើង ស្របពេលដែលតារាប្រុសស្រីមួយចំនួនទៀតបានបង្កើតរឿងអាស្រូវពាសពេញប្រទេស រហូតខ្ចរខ្ចាយដល់ប្រទេសជិតខាងទៀតផង។ ជាក់ស្ដែង តារាថៃ ៣រូបខាងក្រោមនេះ!
១. តារាសម្ដែង Weir Sukollawat

មុននឹងចាប់ដៃភរិយាចូលរោងការកាលពីខែកក្កដាកន្លងទៅ តារាសម្ដែង Weir Sukolwat បានបង្កឱ្យមានពាក្យចចាមអារ៉ាមយ៉ាងច្រើនលើរូបលោក ដោយសារទស្សនិកជនមួយចំនួនយល់ឃើញថា តារាប្រុសរូបនេះចោលស្នេហ៍ Bella ទៅស្រវាកូនសេដ្ឋីលំដាប់ប្រទេស ព្រោះមើលឃើញទ្រព្យសម្បត្តិជាធំ។ អំឡុងពេលរៀបការ Weir ត្រូវហ្វេនជាច្រើនាក់នាំគ្នាដៀលត្មិះ និងចោទប្រកាន់មិនស្ទើរនោះទេ រហូតមានអ្នកខ្លះបន់ស្រន់ឱ្យលោកបាត់ខ្លួនពីវិស័យសិល្បៈជារៀងរហូតទៀតផង។ ទោះយ៉ាងណា ពេលនេះ Weir និង Vicky នៅតែបន្តភាពផ្អែមល្ហែម ក្នុងនាមជាប្ដីប្រពន្ធពេញច្បាប់ និងកំពុងត្រៀមស្វាគមន៍កូនស្រីដំបូងយ៉ាងមានសុភមង្គល។
២. តារាសម្ដែង Ice Apisada

Ice Apisada បង្កើតកេរ្តិ៍ឈ្មោះមិនល្អនោះទេសម្រាប់ខ្លួនឯង ដោយសារនាងមានផ្ទៃពោះ ទាំងមិនទាន់រៀបការ និងមិនបង្ហាញមុខស្វាមីទាល់តែសោះ។ ជាតារាល្បីមួយរូប ដែលមានអ្នកគាំទ្ររាប់សិបនាក់ Ice Apisada បានប្រកាសដំណឹងមានកូនដំបូងជាមួយមិត្តប្រុសជាអ្នកជំនួញក្រៅឧស្សាហកម្មកម្សាន្ត ប៉ុន្តែពុំមានអ្នកស្គាល់ឈ្មោះ ឬមុខមាត់ពិតរបស់បុរសរូបនោះ នោះទេ។ រឿងនេះធ្វើឱ្យទស្សនិកជនជាច្រើនលាន់មាត់និយាយអេចអូចពីនាង សឹងគ្រប់កន្លែងនៃបណ្ដាញផ្សព្វផ្សាយសង្គម។ យ៉ាងណាមិញ ពេលនេះ Ice Apisada ជិតសម្រាលកូនហើយ ហើយនាងបានប្រកាសថា ក្រោយកូនដំបូងកើតមក នាងនឹងរៀបការ។
៣. តារាសម្ដែង Pinky Savika

ចុងឆ្នាំនេះ រឿងក្ដីឆបោកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ Pinky Savika ជារឿងដ៏កក្រើក ដែលនរណាៗក៏បានដឹងដែរ។ ករណីបោកប្រាស់លុយរបស់ក្រុមហ៊ុន Forex-3D បានធ្វើឱ្យ Pinky ជាប់ពន្ធនាគារជាង ៣ខែ និងបង្កឱ្យមានរឿងអាស្រូវចុះផ្សាយជាហូរហែ រហូតនាំឱ្យតារាស្រីរូបនេះត្រូវបាត់ការងារ គ្មានផ្ទះសម្បែង និងត្រូវរកប្រាក់តម្កល់ជូនតុលារការជាង ១៤ម៉ឺនដុល្លារ ជាថ្នូរនឹងសិទ្ធិនៅក្រៅឃុំ ហើយពេលនេះរឿងក្ដីរបស់ Pinky នៅតែរសើបនៅឡើយ ព្រោះការជំនុំជម្រះនៅមិនទាន់បញ្ចប់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាថៃ ៤រូប ជាប់ឈ្មោះជាបុគ្គលមានឥទ្ធិពលបំផុត ប្រចាំឆ្នាំ២០២២
ចុចអាន៖ អ្នកគ្រូ ផេនស៊ី បង្អួតរថយន្តទំនើបថ្មី តែមិត្តភក្តិនាំគ្នាសម្រុកចាក់ឆ្នោតតាមស្លាកលេខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


