ជីវិតកម្សាន្ដ
Taeyang សមាជិក Big Bang នឹងផ្លាស់ទៅផលិតកម្ម The Black Label
យោងទៅតាមសេចក្តីថ្លែងការណ៍របស់ផលិតកម្ម YG Entertainment បានប្រកាសនៅថ្ងៃនេះថា ” Taeyang សមាជិក Big Bang នឹងក្លាយជាសិល្បករម្នាក់នៅក្នុងក្រុមហ៊ុន The Black Label ដែលជាក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយ YG” ។

បន្ទាប់ពីធ្វើការជាមួយគ្នារវាងផលិតករ និងសិល្បករអស់រយៈពេលជាយូរមកផលិតករ Teddy និងសិល្បករ Taeyang កំពុងចាប់ផ្តើមថ្មីនៅ THEBLACKLABEL ដោយផ្អែកលើការជឿជាក់លើតន្ត្រីរបស់ពួកគេ។

ជាមួយគ្នានេះ YG Entertainment ក៏បានចែករំលែកព័ត៌មាននេះ និងបានបញ្ជាក់យ៉ាងច្បាស់ថា “វាមិនមានអ្វីផ្លាស់ប្តូរទេដែលថា Taeyang ជាសមាជិកគ្រួសារ YG និងជាសមាជិកក្រុម Big Bang ។ យើងដឹងថាមនុស្សជាច្រើនកំពុងរង់ចាំសកម្មភាពរបស់ Big Bang ដូច្នេះយើងកំពុងខិតខំប្រឹងប្រែង សម្រាប់រឿងនេះ ហើយយើងនឹងនៅជាមួយគ្នា” ។ .

ទន្ទឹមនឹងនេះដែរ The Black Label បានក្លាយជាផលិកម្មឯករាជ្យនៅឆ្នាំ ២០២០ ប៉ុន្តែ YG Entertainment នៅតែកាន់កាប់ភាគហ៊ុនប្រហែល ៣០ភាគរយ ហើយបច្ចុប្បន្ននេះមានសិល្បៈ ល្បីៗជាច្រើនស្ថិតនៅក្រោមការគ្រប់គ្រង់ផលិកម្មនេះដូចជា Jeon So Mi ជាដើម៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


