ជីវិតកម្សាន្ដ
តាមពិត Lee Jong Suk ឱ្យតម្រុយតាំងពីដើមឆ្នាំ នារីក្នុងសុបិនរបស់ខ្លួនគឺ IU
បន្ទាប់ពី IU និង Lee Jong Suk ត្រូវគេរាយការណ៍ថា បាននិងកំពុងទាក់ទងគ្នាអស់រយៈពេល ៤ខែមកហើយនោះ អ្នកគាំទ្រនាំគ្នាជីកកកាយវីដេអូចាស់ៗ ដែល Lee Jong Suk ធ្លាប់ផ្ដល់បទសម្ភាសន៍ពីមុនមក ហើយពួកគេរកឃើញវីដេអូមួយដែលតារាប្រុសរូបនេះនិយាយអំពីនារីក្នុងសុបិនរបស់ខ្លួន។

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី ELLE កាលពីដើមឆ្នាំ២០២២ តារាសម្ដែង Lee Jong Suk បានរៀបរាប់អំពីប្រភេទនារីដែលលោកប៉ងជាគូអនាគត ដែលម្នាក់នោះមានលក្ខណៈប្រហាក់ប្រហែលនឹង IU ។ Lee Jong Suk ប្រាប់ថា ប្រភេទនារីក្នុងក្ដីសុបិនដែលលោកចង់បានជាឧត្តមភរិយា គឺជានារីដែលមានភាពវៃឆ្លាត តស៊ូ និងពូកែអត់ធ្មត់។


ក្រោយពីស្ដាប់ការពណ៌នាបុគ្គលិកលក្ខណៈនេះរួចមក អ្នកអ្នកគាំទ្រនាំគ្នាសំដៅដល់ IU ព្រាតតែម្ដង ព្រោះថា តារាស្រីរូបនេះ ជានារីវៃឆ្លាត និងរឹងមាំខ្លាំងបំផុត ដោយសារពីអតីតកាល នាងធ្លាប់ហែលឆ្លងជីវិតក្រតោកយ៉ាក សឹងគ្មានកន្លែងគេង។ នាងតស៊ូតាំងពីក្មេងមានបាយហូបមិនគ្រប់ រហូតក្លាយជាតារាទោលដ៏មានប្រជាប្រិយបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ជាពិសេស មុនល្បីល្បាញ IU ធ្លាប់ត្រូវគេបដិសេធរាប់សិបដងឯណោះ។

បន្ទាប់ពីប្រៀបធៀបសម្ដី Lee Jong Suk និងចរិតលក្ខណៈ IU ម្នាក់ៗហាក់ហួសចិត្តនឹងខ្លួនឯងជាខ្លាំង ដែលស្មានមិនត្រូវថានារីក្នុងសុបិនរបស់ Lee Jong Suk តាមពិតជា IU សោះ ខណៈតារាប្រុសវ័យ ៣៣ឆ្នាំរូបនេះឱ្យតម្រុយតាំងពីយូរមកហើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មន្ត្រីយោធាបញ្ចេញរូបភាពប៉ុន្មានសន្លឹករបស់ Jin នៅឯបន្ទាយទាហាន
ចុចអាន៖ បរាជ័យជីវិតគូ ៣ដង ពេលនេះ Kim Kardashian ប្រកាសចង់រៀបការម្ដងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


