ជីវិតកម្សាន្ដ
បវរកញ្ញារងទី១ Miss Universe 2022 វៀតណាម ជាប់ចំណាត់ថ្នាក់មុខស្អាតបំផុតរបស់ពិភពលោក
ម្ចាស់ជយលាភីរងទី១ ក្នុងកម្មវិធីប្រលងបវរកញ្ញាចក្រវាលឆ្នាំ ២០២២ Le Thao Nhi ត្រូវបានបញ្ចូលក្នុងបញ្ជីមុខមាត់ស្អាតបំផុតទាំង ១០០ នៅឆ្នាំនេះ ដែលជ្រើសរើសដោយ TC Candler។

TC Candler បានដាក់ម្ចាស់ជយលាភីរងទី១ បវរកញ្ញាចក្រវាល Le Thao Nhi នៅលេខរៀងទី៥៧ ដែលជាឆ្នាំទី ៣ជាប់ៗគ្នារបស់នាងក្នុងបញ្ជីមុខស្អាតរបស់ពិភពលោក ខណៈឆ្នាំ ២០២០ នាងជាប់លេខ៨១ និងក្នុងឆ្នាំ២០២១ នាងជាប់លេខរៀង ៦៧ ។

តាមរយៈការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធ Candler បានបញ្ជាក់ថា Le Thao Nhi មិនត្រឹមជាបវរកញ្ញាចក្រវាលរងទី១នោះទេ តែនាងក៏ជាសហគ្រិន តារាបង្ហាញម៉ូដ និងជាអ្នកបង្កើតមាតិកាដ៏ល្បីល្បាញរបស់វៀតណាម-អាល្លឺម៉ង់ថែមទៀត។ នាងបានចូលរួមប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២២ ដោយទទួលបានចំណាត់ថ្នាក់រងលេខ ១។ ជាមួយគ្នានេះដែរ Le Thao Nhi អាយុ ២៨ ឆ្នាំមានកម្ពស់ ១.៦៨ ម៉ែត្រ និងមានអ្នកតាមដានជិតមួយលាននាក់នៅលើ Instagram និងជាង ១សែន Subscribers នៅលើ YouTube ។

សូមជម្រាបដែរថា ចំណាត់ថ្នាក់មុខស្អាតលេខ១ក្នុងបញ្ជីនៅឆ្នាំនេះ គឺបានទៅលើតារាម៉ូដែល Victoria’s Secret នាង Jasmine Tookes ដែលបានដណ្ដើមតំណែងកំពូលពី Lisa សមាជិកក្រុមចម្រៀងនារី K-pop ដ៏ល្បីល្បាញ ដែលបានធ្លាក់មកចំណាត់ថ្នាក់លេខ៣។ ចំណាត់ថ្នាក់លេខពីរគឺ Nancy សមាជិកក្រុមចម្រៀង K-pop Momoland ហើយតាមពីក្រោយដោយតារាម៉ូដែលរុស្ស៊ី Dasha Taran និងតារាស្រី Sitala ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឆ្នាំ ២០២៣ មានតារាស្រី ៥ រូប ជាប់ឈ្មោះមុខស្អាតជាងគេលើលោក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


