Connect with us

ជីវិតកម្សាន្ដ

Taeyang សមាជិកក្រុម BIGBANG នឹងទម្លាក់ Teaser បទចម្រៀងថ្មីជាមួយ Jimin សមាជិក BTS

បានផុស

នៅ

ជាផ្លូវការហើយ Taeyang សមាជិកក្រុម BIGBANG និង Jimin សមាជិក BTS នឹងចេញ Teaser បទចម្រៀងថ្មីដែលសហការគ្នានៅសប្តាហ៍ក្រោយនាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ៤ ខែមករា ទីភ្នាក់ងារផលិកម្ម THEBLACKLABEL របស់ Taeyang បានចេញផ្សាយរូប ភាពTeaser ថ្មីដោយប្រកាសថា Taeyang នឹងចេញបទចម្រៀងឌីជីថលថ្មី “VIBE” ដែលមាន Jimin ចូល រួមនៅថ្ងៃទី ១៣ ខែ មករា វេលាម៉ោង ២ រសៀល។

វានឹងក្លាយជាការចេញផ្សាយលើកដំបូងរបស់ Taeyang ចាប់តាំងពីលោកប្តូលទៅផលិកម្ម THEBLACKLABEL លើសពីនេះ គេកត់សម្គាល់ការចេញបទចម្រៀងទោលលើកដំបូងរបស់ Taeyang ក្នុងរយៈពេលប្រាំមួយឆ្នាំ ដែលបង្កើនការរំពឹងទុកយ៉ាងខ្លាំងសម្រាប់ការសហការរបស់លោកជាមួយ Jimin ។

យ៉ាងណាមិញ Taeyang និង Jimin គឺជាសមាជិកនៃក្រុមប្រុស Kpop កំពូលពីរជំនាន់ ដែលពួកគេ ស្ថិតក្នុង Top សមាជិកដ៏ពេញនិយមបំផុតរបស់ក្រុម ដូច្នេះហើយទស្សនិកជនមានការចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះការសហការគ្នាដែលមិននឹកស្មានដល់នេះ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Jisoo បង្កើតគណនី YouTube ដើម្បីអបអរខួបកំណើតរបស់នាង និងបរិច្ចាគប្រាក់ចំណូលទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម