ជីវិតកម្សាន្ដ
បុគ្គលល្បីលំដាប់ពិភពលោក ១០ រូប សុទ្ធតែមានកាំភ្លើងប្រើប្រាស់ផ្ទាល់ខ្លួន
មនុស្សមិនតិចទេដែលមានកាំភ្លើងជាកម្មសិទ្ធផ្ទាល់ខ្លួន ហើយនេះមិនមែនជារឿងល្អនោះទេ ។ ខាងក្រោមនេះជាបុគ្គលល្បី ១០រូប ដែលមានកាំភ្លើងជាប់ខ្លួនស្របច្បាប់ខ្លះ ខុសច្បាប់ខ្លះ ៖
១. Angelina Jolie

អ្នកស្រី Angelina Jolie និងអតីតស្វាមី Brad Pitt មានការព្រមព្រៀងចំពោះវត្តមានកាំភ្លើងសម្រាប់ការពារក្នុងផ្ទះ ។ អ្នកស្រី Angelina ធ្លាប់និយាយថា “បើមាននរណាម្នាក់ចូលមកក្នុងផ្ទះខ្ញុំ និងព្យាយាមធ្វើបាបកូនៗរបស់ខ្ញុំ ខ្ញុំគ្មានបញ្ហាក្នុងការបាញ់គាត់ទេ” ។
២. Madonna

តារាចម្រៀងជើងចាស់រូបនេះក៏ជាម្ចាស់នៃកាំភ្លើងដែរ គាត់ថែមទាំងយល់ស្របនឹងសុភាសិតមួយនិយាយាថា “កាំភ្លើងមិនសម្លាប់មនុស្សទេ, មនុស្សសម្លាប់មនុស្ស” ។
៣. Johnny Depp

មិនត្រឹមតែមានកាំភ្លើងផ្ទាល់ខ្លួនទេ គាត់ប្រើវាដើម្បីបង្រៀនកូនៗឲ្យចេះបាញ់ទៀតផង ។ Johnny និយាយថា “យើងតម្រៀបកំប៉ុងជាជួរ និងបាញ់កំប៉ុងនោះជាមួយកាំភ្លើងវែង កាំភ្លើងខ្លី ជួនកាលកាំភ្លើងយន្តក៏មាន” ។
៤. Robert Downey, Jr.

កាំភ្លើងរបស់គាត់ត្រូវបានគេដកហូតដោយសារគាត់មានទោសពីបទជួញដូរគ្រឿងញៀន ។ គាត់និយាយថា “ខ្ញុំគិតថាខ្ញុំមិនអាចមានកាំភ្លើងទៀតទេ គេយកទៅបាត់ហើយ ប៉ុន្តែខ្ញុំគួរតែបានវាមកវិញពេលការកាត់ទោសចប់ ខ្ញុំមិនទាន់បានធ្វើអីផង ចេះតែសម្ដែងជាអ្នកពូកែបាញ់សោះ” ។
៥. Jay-Z

តារារ៉េប Jay-Z ដែលគេស្គាល់ច្បាស់ថាជាស្វាមីរបស់កំពូលតារាចម្រៀង Beyonce ធ្លាប់ត្រូវប៉ូលីសចាប់ខ្លួនពីបទកាន់កាប់កាំភ្លើងខុសច្បាប់ក្នុងឆ្នាំ ២០០១ ។
៦. Snoop Dogg

លោក Snoop Dogg ជាតារារ៉េបដែលល្បីខាងជក់កញ្ឆា ប៉ុន្តែបទចម្រៀងគាត់ល្បីៗណាស់ ។ ក្នុងឆ្នាំ ២០០៦ លោកត្រូវប៉ូលិសចាប់ពីបទកាន់កាប់កាំភ្លើងខុសច្បាប់ ។
៧. Eminem

មិនខុសពីតារារ៉េបផ្សេងៗទេ Eminem ក៏ធ្លាប់ត្រូវចាប់ខ្លួនដោយសារកាន់កាប់កាំភ្លើងខុសច្បាប់ដែរគឺក្នុងឆ្នាំ ២០០១ ។
៨. Bruce Willis

តារាសម្ដែងរូបនេះមានកាំភ្លើងស្របច្បាប់ព្រោះគាត់ជា អ្នកការពារវិសោធនកម្មលើកទីពីរ ។ Bruce និយាយថា “បើអ្នកដកហូតកាំភ្លើងពីអ្នកមានស្របច្បាប់ នោះមានតែមនុស្សអាក្រក់ទេដែលមានកាំភ្លើង” ។
៩. Robert De Niro

នៅក្នុងបទសម្ភាសន៍ឆ្នាំ ២០១២ Robert ប្រាប់កាសែត Daily Intelligencer ថា គាត់ជឿជាក់លើការគ្រប់គ្រងកាំភ្លើង ប៉ុន្តែនិយាយចំពោះតែម្ចាស់កាំភ្លើងដែលមានការទទួលខុសត្រូវ និងស្របច្បាប់ប៉ុណ្ណោះ ។
១០. ព្រះអង្គម្ចាស់ Charles

មិនចម្លែកទេដែលទ្រង់មានកាំភ្លើងស្របច្បាប់ ណាមួយទ្រង់សន្និដ្ឋាននឹងការបរបាញ់សត្វដោយប្រើកាំភ្លើងផងដែរ ៕
ប្រែសម្រួលដោយ ៖ វារី
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


