ជីវិតកម្សាន្ដ
Jin សមាជិក BTS បញ្ចប់ការហ្វឹកហ្វឺននៅមូលដ្ឋានចំនួនប្រាំសប្ដាហ៍ នៅឯជំរំជួរមុខហើយ
Jin នៃសមាជិកក្រុម BTS បានចែករំលែករូបថតដំបូងរបស់លោកដែលបានថត បន្ទាប់ពីចូលបម្រើយោធា ខណៈដែលលោកបានបញ្ចប់ការហ្វឹកហ្វឺននៅមូលដ្ឋានចំនួនប្រាំសប្តាហ៍នៅឯជំរំជួរមុខ។

Jin បានចូលទៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនជ្រើសរើសកងទ័ពនៃកងពលធំថ្មើរជើងទី ៥ នៅ Yeoncheon ចម្ងាយ ៦០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងសេអ៊ូលនៅថ្ងៃទី ១៣ ខែ ធ្នូ ដើម្បីចាប់ផ្តើមការបម្រើយោធាជាកាតព្វកិច្ចរយៈពេល ១/២ ឆ្នាំ។

យោធាក្នុងវ័យ ៣០ ឆ្នាំរូបនេះបានសរសេរនៅលើ Weverse ដែលជាវេទិកាបណ្តាញសង្គមអ្នកគាំទ្រកាលពីថ្ងៃ ពុធ បានចែករំលែកការថតរូប Selfie និងរូបភាពពេញរាងកាយរបស់លោកក្នុងឯកសណ្ឋានយោធាសម្រាប់អ្នកគាំទ្រ BTS ថា “ខ្ញុំកំពុងបង្ហោះរូបភាពដោយមានការអនុញ្ញាតពីយោធា ហើយសូមឲ្យអ្នកទាំងអស់គ្នារីករាយ និងសុខសប្បាយជានិរន្តរ៍”។

យ៉ាងណាមិញ Jin សមាជិកក្រុម BTS នឹងបន្តរយៈពេលនៃការបម្រើយោធាដែលនៅសល់របស់លោកជាគ្រូជំនួយនៅជំរុំចាប់ផ្ដើមដដែល ហើយលោកនឹងត្រូវបញ្ចប់កាតព្វកិច្ចជាយោធានៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៤ ៕
ប្រែសម្រួល៖នាងតូច
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


