ជីវិតកម្សាន្ដ
តារាចម្រៀងល្បី៧រូបនឹងសម្តែងក្នុងពិធីរាប់ថយក្រោយ១០០ថ្ងៃទៅស៊ីហ្គេម
តារាចម្រៀងប្រុសស្រីល្បីៗ៧រូបនេះឡើងច្រៀងក្នុងពិធី«រាប់ថយក្រោយ១០០ថ្ងៃ»ដែលជាយុទ្ធនាការជាតិឆ្ពោះទៅកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីរាប់ថយក្រោយ១០០ថ្ងៃ ដែលជាយុទ្ធនាការប្រាប់ដល់មហាជនទូទាំងប្រទេសកម្ពុជាឲ្យដឹងថា ស៊ីហ្គេម ជិតចូលមកដល់ហើយ ប្រារព្ធចាប់ពីម៉ោង៤រសៀល ថ្ងៃទី២៥ ខែមករា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីកន្លែងបើក និងបិទមហាព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមដែលមានការអញ្ជើញជាអធិបតីដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ក្នុងពិធីដាស់ស្មារតីដល់ប្រជាជនទូទាំងប្រទេសនេះ ក៏មានកម្មវិធីជាច្រើនដូចជាការច្រៀងបទចម្រៀង ការសម្តែងសិល្បៈក្បាច់គុន ក្បាច់រាំ និងអុជកាំជ្រួចជាដើមដើម្បីអបអរសាទរដល់ពិធីរាប់ថយក្រោយ១០០ថ្ងៃ។

សម្រាប់ការច្រៀងបទចម្រៀងមានវត្តមានតារាចម្រៀងល្បីៗជាច្រើនរូបដើម្បីច្រៀងជូនទស្សនា។ ក្នុងនោះ លោក សុគន្ធ ថេរ៉ាយុ ច្រៀងបទ«ឈ្នះ ឈ្នះ», កញ្ញា វី ឌីណែត ច្រៀងបទ«Cambodia Our Home», លោក ហង្ស សុវណ្ណារិទ្ធ ច្រៀងបទ «អ្នកស្នងគុនខ្មែរ» និងលោក នី រតនា ចាប់ដៃកញ្ញា ឈិន ម៉ានិច្ច ច្រៀងបទ «នឹក២៤ម៉ោង»។
កញ្ញា ឈិន ម៉ានិច្ច ច្រៀងបទ«រស់ជាខ្លួនឯង», លោក នី រតនា ច្រៀងបទ«តើបងមានថ្ងៃនោះទេ», កញ្ញា សុខ សីឡាលីន ច្រៀងបទ«ស្មារតីកីឡាយើងរួមគ្នា» និងបទចុងក្រោយ«ស្មារតីសាមគ្គីភាព»ច្រៀងដោយលោក ហ្សូណូ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមករា នេះនៅសល់តែ១០០ថ្ងៃទៀតប៉ុណ្ណោះនឹងឈានចូលមកដល់សម្រាប់កីឡាស៊ីហ្គេម លើកទី៣២ ដែលបើកជាផ្លូវការពីថ្ងៃទី៥ ខែឧសភា និងបិទបញ្ចប់ ថ្ងៃទី១៧ ខែឧសភា និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បើកនៅថ្ងៃទី៣ ខែមិថុនា និងបិទបញ្ចប់នៅថ្ងៃទី៩ ខែមិថុនា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


