ជីវិតកម្សាន្ដ
បង្ហាញដំណឹងល្អភ្លាម Patricia បង្អួតពោះកាន់តែខ្ទាតជាងមុន
បន្ទាប់ពីប្រកាសដំណឹងមានផ្ទៃពោះមិនទាន់បានប៉ុន្មានតារាសម្តែង Patricia Good បានបង្ហាញពីក្បាលពោះរាងខ្ទាតជាងមុន ស្របពេលដែលនាងប្រកាសលើបណ្ដាញសង្គមថា រំភើបខ្លាំង និងកំពុងត្រៀមខ្លួនដើម្បីក្លាយជាម្ដាយនាពេលខាងមុខ។

តាមរយៈរូបមួយសន្លឹកតារាសម្ដែងរូបនេះ បង្ហាញខ្លួនលើកដំបូងក្នុងនាមជាអ្នកម្ដាយថ្មីថ្មោង ខណៈក្បាលពោះរបស់នាងក៏ចាប់ផ្ដើមរីកធំជាងមុនឆ្ងាយព្រមទាំងដាក់ខេបសិនថា “ការបង្ហាញខ្លួនដំបូងរបស់ទារក”។

មហាជនជាច្រើនដែលនិយមតាមដានជីវិតគ្រួសារនាងព្រមទាំងមិត្តរួបសិល្បៈ បានសម្ដែងក្ដីរំភើបជំនួស និងចូលរួមអបអរសាទរដល់ Patricia Good ដែលជិតបានទាយាទស្នងត្រកូលឆាប់ៗខាងមុខ។ អ្វីដែលពិសេសបំផុតនោះ គ្រប់គ្នាក៏បញ្ចេញមតិដូចគ្នា Patricia គឺជាអ្នកម្តាយម្នាក់ម្នាក់ដ៏ស្រស់ស្អាត បើទោះបីជានាងមានផ្ទៃពោះ ប៉ុន្តែពិតជាមិនអាចធ្វើឲ្យសម្រស់របស់នាងថមថយមួយខណៈណាបានឡើយ។

សូមជម្រាបដែរថាគូស្នេហ៍ពាន់លាន Patricia-Note បានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បើគិតមកទល់ពេលនេះ វាមានរយៈពេលជាង២ខែ! ហើយពួកគេក៏បានប្រកាសពីដំណឹងល្អកាលពីថ្ងៃទី ១៥ កុម្ភៈ Patricia ពីការមានផ្ទៃពោះលើកដំបូងតែម្ដង៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គូស្នេហ៍ពាន់លាន Patricia-Note បង្ហាញរូបភាពកូនក្នុងផ្ទៃលើកដំបូង
ចុចអាន៖តាមពិតបុរសថតស្និតស្នាលជាមួយ Aum គឺជាអ្នកជំនួញប្រាក់លានប្រចាំប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


