ជីវិតកម្សាន្ដ
ប្រេនលំដាប់អន្តរជាតិ Tiffany & Co. សម្រេចតែងតាំង Jimin ជាទូតសុឆន្ទៈ
នៅថ្ងៃទី ៣ ខែមីនា ម៉ាកយីហោគ្រឿងអលង្ការ Tiffany & Co បានប្រកាសថា Jimin សមាជិកក្រុម BTS ជាទូតសុឆន្ទៈថ្មីបំផុតរបស់ពួកគេដោយលើកឡើងថាលោកជា “អ្នកតំណាង K-pop នៅសតវត្សទី ២១” ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីភាពជាដៃគូថ្មីនេះ Jimin បានអត្ថាធិប្បាយថា “វាជាកិត្តិយសដ៏អស្ចារ្យក្នុងការចាប់ដៃគូជាមួយ Tiffany ហើយបញ្ចូលតម្លៃនៃម៉ាកយីហោដែលមានចំណង់ចំណូលចិត្តក្នុងការរចនា ការច្នៃប្រឌិត និងសិល្បៈ។” ជាមួយគ្នានេះ លោក Alexandre Arnault អនុប្រធានប្រតិបត្តិរបស់ Tiffany សម្រាប់ផលិតផល បានចែករំលែកបន្ថែមថា “យើងទន្ទឹងរង់ចាំស្វាគមន៍សិល្បករពហុមុខ និងអ្នកតំណាង Jimin សមាជិកក្រុម BTS ជាទូតសុឆន្ទៈថ្មីបំផុតរបស់យើង ។

លោក Alexandre Arnault បានបន្តទៀតថា “Jimin បង្កប់នូវថាមពល រចនាប័ទ្ម និងអារម្មណ៍នៃភាព ទំនើប ដែលបង្ហាញពី Tiffany and Co យើងមានមោទនភាព និងរំភើបមិនគួរឱ្យជឿក្នុងការបង្ហាញ យុទ្ធនាការនាពេលអនាគតរបស់យើងជាមួយគាត់ដែលនឹងចាប់ផ្តើមនៅចុងនិទាឃរដូវនេះ ។

យ៉ាងណាមិញ Jimin ចូលរួមជាមួយ Rosé របស់ BLACKPINK ជាសិល្បករ K-pop ពីររូបគត់ដែល បានចុះហត្ថលេខាក្លាយជាទូតសុឆន្ទៈឲ្យម៉ាក Tiffany & Co.។ ជាពិសេសកាលពីដើមឆ្នាំនេះ Jimin ត្រូវបានជាទូតសុឆន្ទៈសកលថ្មីសម្រាប់ម៉ាកយីហោប្រណីតរបស់បារាំង Dior ផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Hailey មានអ្នកតាមដានក្លែងក្លាយលើ IG ច្រើនជាង Kylie Jenner និង Selena ខណៈកំពុងមានរឿងដៀមដាមគ្នា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


