ជីវិតកម្សាន្ដ
មកដល់ថៃវិញភ្លាម Kimberly ត្រូវគូដណ្ដឹងបង្កការភ្ញាក់ផ្អើល
ដូចដែលប្រិយមិត្តបានដឹង កាលពីប៉ុន្មានថ្ងៃមុននេះ តារាស្រី Kimmy Kimberly បានហោះទៅបារាំងអស់ពេលជាច្រើនថ្ងៃ ដើម្បីចូលរួមកម្មវិធី Fashion Week និងឆ្លៀតលឈុតកូនក្រមុំ ត្រៀមចូលរោងការនៅខែកញ្ញាខាងមុខ។

នៅថ្ងៃនេះ Kimberly បានត្រឡប់មកដល់ប្រទេសថៃវិញ ស្រាប់តែត្រូវគូដណ្ដឹងបង្កការភ្ញាក់ផ្អើល ដោយជូនបាច់ផ្កាមួយបាច់ធំដល់នាង ដែលធ្វើឱ្យនាងរភើបខ្លាំង ហើយបានថតវីដេអូឃ្លីបបង្ហោះនៅបណ្ដាញសង្គមផ្ទាល់ខ្លួនបង្ហាញហ្វេនៗ។ នៅក្នុងវីដេអូខ្លី Kimberly ហាក់អៀនប្រៀនបន្តិច មុននឹងនឹងទទួលបាច់ផ្កាទាំងក្ដីត្រេកអរ និងអរគុណដល់ Mark Prin ។ ក្នុងពេលជាមួយគ្នានោះ នាងបានសរសេរខេបសិនជាភាសាអង់គ្លេសជាមួយនឹងឃ្លីបវីដេអូថា “ការស្វាគមន៍ដ៏ផ្អែមល្ហែមបំផុត។ អរគុណណា៎បងសម្លាញ់ @ម៉ាក ព្រីន” (The Sweetest welcome thank you bb @mark_prin) ។

សម្រាប់តារាប្រុស Mark Prin តាំងពីស្រឡាញ់គ្នាមកទល់ពេលនេះ លោកតែងតែបង្ហាញភាពផ្អែមល្ហែមចំពោះ Kimberly អួតអ្នកគាំទ្រជានិច្ច ដែលទង្វើនេះធ្វើឱ្យអ្នកគាំទ្រពិតជាត្រេកអរជំនួសគូស្នេហ៍ពួកគេ ព្រមទាំងមានអ្នកខ្លះលួចច្រណែនទៀតផង។ ដូចពេលនេះអ៊ីចឹង ទោះបីស្រឡាញ់គ្នាជិត ១០ឆ្នាំមកហើយក្ដី ប៉ុន្តែភាពផ្អែមល្ហែមនៅបន្តធ្វើដាក់គ្នា មិនចេះជិនណាយសោះ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ Kimberly ហោះទៅបារាំងដោយផ្ទាល់ ដើម្បីលរ៉ូបរៀបការ
ចុចអាន៖ Lisa ប្រាប់មូលហេតុដំបូងដែលនាំឱ្យនាងប្រឡូកក្នុងវិស័យ Kpop
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


