ជីវិតកម្សាន្ដ
Pancake កាន់តែខ្ញង់ និងមានទីផ្សារការងារខ្លាំង ក្រោយរៀបការរួច
តារាសម្ដែង និងម៉ូដែល Pancake Khemanit ហាក់ត្រូវប៉ាន់ខ្លាំងជាមួយនឹងការថតស្ពត និងការដើរបង្ហាញម៉ូដឱ្យប្រេនលំដាប់ៗ បើទោះបីជារៀបការរួចហើយក្ដី វត្តមានរបស់នាងនៅក្នុងពិភពកម្សាន្តមិនស្រកស្រុតនោះទេ។

ថ្វីត្បិត Pancake ជាស្ត្រីមានស្វាមីហើយក៏ដោយ ប៉ុន្តែទីផ្សារការងារក្នុងពិភពសិល្បៈនៅតែមមាញឹក ជាពិសេសគេតែងប្រទះឃើញតារាស្រីរូបនេះ លេចមុខញឹកញាប់នៅលើឆាកបង្ហាញម៉ូដសម្លៀកបំពាក់ម៉ាកយីហោធំៗ។ មិនត្រឹមតែប៉ុណ្ណោះ នាងតែងតែបង្ហាញខ្លួនជាពិធីការិនីក្នុងកម្មវិធីជាច្រើននៅក្នុងប្រទេសផងដែរ។

បើងាកទៅមើលសម្រស់របស់តារាស្រីវ័យ ៣៤ឆ្នាំរូបនេះវិញ កាន់តែខ្ញង់ជាងមុនទៅទៀត។ តួយ៉ាងថ្មីៗនេះដែរ ទស្សនិកជនមានការចាប់អារម្មណ៍ Pancake ខ្លាំg ក្រោយពេលនាងបង្ហាញខ្លួនក្នុងរ៉ូបខ្លីពណ៌ខ្មៅ វាមើលទៅសាមញ្ញ ប៉ុន្តែសម្រស់របស់នាងលេចធ្លោមិនធម្មតា ដោយសារការក្សារូបរាងឱ្យនៅតែស្រឡូន និងទាក់ទាញមិនចាញ់កាលមិនទាន់រៀបការឡើយ។

ជាមួយគ្នានេះ បណ្ដាញព័ត៌មានក្នុងស្រុកបានឱ្យដឹងថា សម្រស់មិនថមថយរបស់ Pancake គឺដោយសារតែនាងព្យាយាមថែរក្សាសុខភាពយ៉ាងយកចិត្តទុកដាក់ ហាត់ប្រាណជាប្រចាំ និងយកចិត្តទុកដាក់លើរបបរអាហារទៀងទាត់បំផុត៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ Cha Joo Young លាតត្រដាងការពិតនៃឈុតឆាកស្រាតននលគកក្នុងរឿង “The Glory”
ចុចអាន៖ គ្រាន់តែដឹងថា Baifern ត្រឡប់ពីជប៉ុនវិញ Naphat សុខចិត្តទៅចាំមុនរាប់ម៉ោង នៅព្រលានយន្តហោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


