ជីវិតកម្សាន្ដ
អ្នកគាំទ្រទទូចឲ្យ Bella និង James ក្លាយជាដៃគូសម្ដែងភាពយន្តជាមួយគ្នាម្ដងទៀត
ដៃគូសម្ដែងដ៏សក្ដិសមឥតខ្ចោះ James Jirayu និង Bella Ranee ថ្មីៗនេះអ្នកទាំងពីរបានវិលមកជួបគ្នាម្ដងទៀតនៅក្នុងព្រឹត្តិការណ៍អបអរសាទរខួបលើកទី ៥៣ ក្រោមប្រធានបទ “Beloved Festival53 សម្រាប់បេះដូង” ដែលបានធ្វើឡើងកាលថ្ងៃទី២៦ខែមីនា កន្លងទៅ។

ព្រឹត្តិការណ៍នេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនប្រមូលគ្នាបង្កើត hashtag #Jiranee លើបណ្ដាញសង្គមអ៊ីនធឺណិត និងគាំទ្រចង់ឲ្យគូនេះវិលត្រលប់មកសម្ដែងរួមគ្នាម្ដងទៀត ខណៈមហាជនមួយចំនួនទៀតទន្ទឹងឲ្យអ្នកទាំងពីរបណ្ដើរគ្នាចូលកម្មវិធីដូចមុនថែមទៀតផង។
ទន្ទឹមនោះដែរ Bella ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់អ្នកគាំទ្រជាមួយនឹងខេបសិនថា ‘Belle សូមថ្លែងអំណរគុណចំពោះរាល់ការលើកទឹកចិត្តដែលអ្នករាល់គ្នាមានសម្រាប់ Belle ។ សូមអរគុណអ្នកនៅក្នុងសេចក្ដីស្រឡាញ់ ការនឹករលឹកជូនដល់ Bell របស់អ្នករាល់គ្នា ពិតជាមានន័យណាស់ រាល់ពេលដែលខ្ញុំក្រឡេកមើល បេះដូងខ្ញុំពេញដោយសុខនិងសុភមង្គលជានិច្ច។ ស្រលាញ់អ្នកជាងគេ ដឹងទេ? #belovedfestival53 ឆ្នាំល្អសម្រាប់បេះដូង”។

សូមរម្លឹកដែរថា James Jirayu និង Bella Ranee ធ្លាប់ចាប់ដៃគ្នាសម្ដែងក្នុងរឿងភាគដ៏ល្បីរបស់ទូរទស្សន៍ប៉ុស្តិ៍លខ៣ ដែលមានចំណងជើងថា “សុភាពបុរស Juthathep” និងរឿង “ឧត្ដមភរិយា” ធ្វើឲ្យភាគយន្តពីររឿងកក្រើកពាសពេញប្រទេសថៃ ហើយកេរ្តិ៍ឈ្មោះរបស់អ្នកទាំងពីរក៏ទទួលបានភាពល្បីល្បាញខ្លាំងរហូតមកទល់សព្វថ្ងៃនេះ៕






ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Bella-Mint បង្កើតភាពស្និទ្ធស្នាលចម្លែក ខណៈ Margie-Mew សឹងមិនងាកមុខរកគ្នា
ចុចអាន៖ក្រោយជួបលើកដំបូង អ្នកគាំទ្រមួយក្រុមទម្លាយថា Aum នៅក្រៅមិនដូចក្នុងកាំម៉េរានោះទេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


