ជីវិតកម្សាន្ដ
ផ្អើលអ្នកលេងអ៊ីនធឺណិត ក្រោយស្រ្តីម្នាក់មានមុខមាត់ដូចតារាស្រីចិនស្អាតបំផុតក្នុងទសវត្សរ៍ទី៩០
ចាប់តាំងពីតារាភាពយន្ត Joey Wong បាត់មុខពីកម្មវិធី showbiz មនុស្សជាច្រើននៅតែចងចាំនាង ជាពិសេសនោះគឺថានាងជាតារាស្រីមានសម្រស់ស្រស់ស្អាតបំផុតមួយរូបក្នុងទសវត្សរ៍ឆ្នាំ ៨០ និង ៩០ ដែលគ្មានអ្នកណាស៊ីដាច់នាងទេកាលជំនាន់នោះ។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណិតតៃវ៉ាន់ម្នាក់បានចែករំលែកនៅលើទំព័រហ្វេសប៊ុកថា គាត់បានរកឃើញអ្នកផ្សាយផ្ទាល់ជនជាតិចិន ដែលមានមុខមាត់ដូចតារាស្រីចូលនិវត្តន៍កាលពីនាងនៅក្មេង។
អ្នកនិយមលេងអ៊ីនធឺណិតរូបនេះបាននិយាយថា គាត់កំពុងអូសបណ្ដាញសង្គម Douyin ហើយគាត់បានជួបអ្នកផ្សាយផ្ទាល់ជនជាតិចិនអាយុ ២៣ ឆ្នាំមានឈ្មោះថា Yuan Zai ។ គាត់បានបន្តទៀតថា អ្នកផ្សាយបន្តផ្ទាល់ដែលមកពីខេត្ត Zhejiang បានធ្វើឲ្យគាត់មានក្ដីនឹករលឹកនិងគិតភ្លាមៗអំពីតារាល្បីមួយរូបក្នុងរឿងកំប្លែងហុងកុងឆ្នាំ ១៩៩៣ របស់ Joey គឺ “The Eagle Shooting Heroes” ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ការបញ្ចេញមតិនៅលើវីដេអូរបស់នាងភាគច្រើនគឺមកពីមនុស្សដែលច្រណែនថានាងមានមុខមាត់ដូច Joey ។ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានសរសេរថា “សូម្បីតែ Joey Wong ក៏គិតថា នោះជាកូនស្រីរបស់នាងដែរ” ខណៈពេលដែលម្នាក់ទៀតបាននិយាយថា “គ្រាន់តែធ្វើតាម Joey ព្រោះនាងមើលទៅដូចជា Joey Wong” ។

យ៉ាងណាមិញ ពេលសួរថានាងចង់ចូលក្នុងកម្មវិធី showbiz ដើម្បីធ្វើជាតារាសម្ដែងឬអត់? Yuan Zai ឆ្លើយថានាងមិនសមនឹងការចាប់អារម្មណ៍ទេ ព្រោះនាងគ្រាន់តែចង់រស់នៅធម្មតាប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បាត់មុខយូរ តារាស្រី ចិន ស្អាតបំផុតក្នុងទសវត្សរ៍ទី ៩០ បង្ហាញពីជីវិតបច្ចុប្បន្ន
-
ព័ត៌មានជាតិ៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


